អភិបាលរាជធានីភ្នំពេញអញ្ជើញ ចុះ ពិនិត្យ ស្ថានភាព ទឹក លិច លើ ផ្លូវ ជាតិ លេខ ៤ ដោយណែនាំឱ្យអង្គភាពជំនាញពាក់ព័ន្ធដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំ មន្ត្រី ជំនាញ រដ្ឋបាល រាជធានី ភ្នំពេញ បាន អញ្ជើញ ចុះ ពិនិត្យ ស្ថានភាពទឹក លិចលើ ផ្លូវជាតិលេខ ៤ ចំណុច ជិតស្ពាន អាកាស ចោមចៅ និង បាន បន្ត ពិនិត្យស្ថានភាព ប្រឡាយ ទឹក ស្រប ផ្លូវ រថភ្លើង ក្នុង ភូមិសាស្ត្រ ខណ្ឌពោធិ៍ សែនជ័យ និង ខណ្ឌកំបូល រាជធានី ភ្នំពេញ មានជំនន់ទឹកភ្លៀងលិចតាមដងផ្លូវមួយចំនួនដោយសារមានភ្លៀងធ្លាក់យ៉ាងគំហុគនាល្ងាចថ្ងៃព្រហស្បត្តិ៏ និងល្ងាចថ្ងៃសៅរ៏។
ក្នុងដំណើរការចុះពិនិត្យខាងលើនេះ ឯកឧត្តម ឃួង ស្រេង បានណែនាំ ដល់មន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានីភ្នំពេញ សហការ ជាមួយ រដ្ឋបាល ខណ្ឌពោធិ៍សែនជ័យ និង រដ្ឋបាលខណ្ឌ កំបូល បិទ ទ្វារ ទឹក ប្រឡាយ ស្រប ផ្លូវ រថភ្លើង ជា បណ្ដោះអាសន្ន សិនដើម្បីឱ្យទឹកនៅលើ ផ្លូវ លេខ ៤ ស្រក ងាយស្រួល ធ្វើចរាចរ និងបិទទ្វាទឹកនៅផ្លូវជាតិលេខ៤ដែលហូរចាក់ទៅសណ្តរស្ទឹងព្រែកត្នោតដើម្បីកុំឪ្យិទឹកចាល់ចូលមកក្នុងរាជធានីភ្នំពេញវិញ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងដែរថា៖ភ្លៀងធ្លាក់កាលពីយប់ថ្ងៃទី១៣កញ្ញាយ៉ាងពេញទំហឹងធ្វើឲ្យិតំបន់មួយចំនួនត្រូវជន់លិច។តែរហូតមកដល់ព្រឹកថ្ងៃទី១៤កញ្ញាទឹកបានស្រកអស់ប្រមាណ៧០%នៅសល់៣០%ទៀតអាចនឹងស្រកអស់ក្នុងរវាងពី២ទៅ៣ម៉ោងក្រោយបើមិនមានភ្លៀងធ្លាក់បន្ថែមទៀតទេនោះ។ ជាទូទៅស្ថានភាពជំនន់ទឹកភ្លៀងបានហូរចាក់មកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ហើយរដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងក្នុង ការរំដោះនិងបញ្ជៀសទឹកទំលាក់ទៅតាមប្រឡាយមេ និងអាងស្តុកទឹកដែលមាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីកាត់បន្ថយការលិចលង់រួមទាំងដំណើរការបូមទឹកនៃស្ថានីយ៏បូមទឹកព្រមៗគ្នាតាមស្ថានីយ៏ជាង១០ទីតាំងដើម្បីបូមទឹកបញ្ចេញទៅក្រៅក្រុង។ឯកឧត្តមអភិបាលបានណែនាំឲ្យិមន្ទីរសាធារណៈការ និង ដឹកជញ្ជូនជំរុញការស្តារប្រពន្ធ័លូ ប្រឡាយនៅលើកំណាត់ផ្លូវជាតិលេខ៤នឹងបើកឲ្យិទឹកហូរចូលក្នុងព្រលានយន្តពោធិចិនតុងជាបណ្តោះអាសន្នសិនដើម្បីកាត់បន្ថយការលិចផ្លូវជាតិលេខ៤។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំបន្ថែម ដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមឧបករណ៍ និងសម្ភារៈ ដូចជារៀបចំជាបាវខ្សាច់ សម្រាប់រៀបទប់ ការពារទឹកហូរកាត់ផ្លូវ នឹងត្រូវប្រើប្រាស់ម៉ាស៊ីនបូមទឹក ដើម្បីរំដោះទឹកដែលនៅជន់លិចដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ ។
បន្ថែមលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានឱ្យអាជ្ញាធរ សម្អាតផ្លូវ និងទីតាំងដែលត្រូវជនលិច នៅពេលទឹកស្រក់វិញឱ្យបានស្អាតអស់ពីផ្លូវផងដែរ ធ្វើយ៉ាងណាឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋបានប្រសើរឡើងវិញ ។
គួរឱ្យដឹងថានៅរាជធានីភ្នំពេញ នាប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់យ៉ាងជោគជាំ ស្ទើគ្រប់កន្លែង ដែលបានបង្កឱ្យមានតំបន់មួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង និងបានធ្វើឱ្យលំហូរចរាចរណ៍ មានការកក់ស្ទះផងដែរ ។ តែទោះជាយ៉ាងនេះក្តី ឯកឧត្តម ឃួង ស្រេង មិនបានប្រងើយកន្លើយឡើយ ដោយបានចុះពិនិត្យដោយផ្ទាល់និងបានណែនាំ ដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវរកវិធីដោះស្រាយបញ្ហាទាំងនេះភ្លាមៗ។
ឯកឧត្តមអភិបាលបានណែនាំឲ្យិមន្ទីរសាធារណៈការ និង ដឹកជញ្ជូនជំរុញការស្តារប្រពន្ធ័លូ ប្រឡាយនៅលើកំណាត់ផ្លូវជាតិលេខ៤នឹងបើកឲ្យិទឹកហូរចូលក្នុងព្រលានយន្តពោធិចិនតុងជាបណ្តោះអាសន្នសិនដើម្បីកាត់បន្ថយការលិចផ្លូវជាតិលេខ៤។
សូមបញ្ជាក់ថា៖យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី១៤កញ្ញានេះបានឲ្យិដឹងថា៖ស្ថាន ភាពអាកាសធាតុនៅថ្ងៃនេះនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់គ្របដណ្តប់ លើផ្ទៃដីប្រមាណ៤០%ក្នុងក្របខណ្ឌទូទាំងប្រទេស។
នៅរសៀលថ្ងៃអាទិត្យទី១៤ ខែកញ្ញា ដដែលនេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាល រាជធានីភ្នំពេញ បានអញ្ជើញ ចុះទៅពិនិត្យមើលការបាញ់ទឹកលាងសម្អាតផ្លូវជាតិលេខ៤ពីគល់ស្ពានអាកាសចោមចៅដល់ផ្សារជម្ពូវន្តដោយបានណែនាំដល់មន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌពោធិសែនជ័យបន្តសហការគ្នាស្អាតផ្លូវឱ្យបានស្អាត៕


