ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតីហ៊ុនម៉ាណែតផ្ញើសារលិខិតអបអរសាទរនាយករដ្ឋមន្ត្រីបារាំងថ្មីទើបតែងតាំង

97

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនចំពោះលោក Sébastien LECORNU តែងតាំងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង។ 

សារលិខិតអបអរសាទររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារទាំងស្រុងដូច្នេះ៖ «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការតែងតាំង ឯកឧត្តមជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង នៅពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងមក។

ការឡើងកាន់មុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាជំហានដ៏សំខាន់ក្នុងអាជីពនយោបាយរបស់ឯកឧត្តម និងផ្តល់ទស្សនៈវិស័យថ្មីៗក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ដោយឈរលើប្រវត្តិសាស្ត្រ និងតម្លៃរួម។

រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំ ក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំងដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រកម្ពុជាបារាំង និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា នៅឆ្នាំ២០២៦។

ក្នុងបរិបទនេះ ខ្ញុំពិតជាមានកិត្តិយសក្នុងការរំពឹងថា ឯកឧត្តមនឹងមានឱកាសអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា។ សូម ឯកឧត្តមនាយករដ្ឋមន្ត្រី ទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ ព្រមទាំងសូមជូនពរ ឯកឧត្តមឱ្យទទួលបានជោគជ័យក្នុងបំពេញភារកិច្ចថ្មីនេះ»

អត្ថបទដែលជាប់ទាក់ទង