ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅចក្រភពអង់គ្លេសចំពេលមានពិធីស្វាគមន៍យ៉ាងឱឡារិកនិងការតវ៉ា

167

ក្រុងឡុងដ៍៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រលើកទីពីររបស់លោកនៅចក្រភពអង់គ្លេសកាលពីថ្ងៃពុធ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ព្រះមហាក្សត្រ ឆាលស៍ និងសមាជិករាជវង្ស ខណៈដែលការតវ៉ាក៏បានផ្ទុះឡើងនៅកន្លែងផ្សេងទៀតផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ និងភរិយា បានទៅដល់វិមាន Windsor ជាទីដែលពិធីស្វាគមន៍យោធាដ៏ធំមួយត្រូវបានរៀបចំឡើង។ លោកបានប្រាប់អ្នកសារព័ត៌មានថា លោកស្រឡាញ់ចក្រភពអង់គ្លេស ដោយហៅថាជា «កន្លែងដ៏ពិសេសមួយ»។

គួរបញ្ជាក់ថា លោក ត្រាំ បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាមេដឹកនាំអាមេរិកដំបូងគេ ដែលត្រូវបានព្រះមហាក្សត្រអង់គ្លេសអញ្ជើញឱ្យបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួនពីរលើក ដែលបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងមេដឹកនាំទាំងពីរ ទោះបីជាមានការប្រឆាំងពីសាធារណជនមួយចំនួនក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង