ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហ៊ុន ម៉ានីធ្វើបុណ្យកាន់បិណ្ឌនិងដាក់បិណ្ឌវេនទី១១នៅវត្តព្រះបារមីវង្កតបុរី នាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ 

61

ភ្នំពេញ៖នៅថ្ងៃទី១៨កញ្ញា២០២៥នេះ ជាថ្ងៃកាន់បិណ្ឌវេនទី១១នៃពិធីបុណ្យកាន់បិណ្ឌ ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានរួមគ្នា ធ្វើបុណ្យដាក់បិណ្ឌនៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តមកពីទីជិតទីឆ្ងាយ។ 

ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី៖ថ្ងៃនេះ យើងខ្ញុំទាំងអស់គ្នា បានមូលមតិគ្នានាំយកទេយ្យទាន រួមមានចង្ហាន់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យ មកវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់បុព្វការីជន និងជាពិសេសដល់វីរកងទ័ពជួរមុខរបស់យើង។

ឯកឧត្ដមបានសូមបួងសួងអនុមោទនាកុសលផលបុណ្យជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបទូទាំងប្រទេស  ព្រមទាំងវីរកងទ័ពទាំងអស់ដែលកំពុងឈរជើងនៅជួរមុខ សូមឱ្យជួបសេចក្តីសុខ សុវត្ថិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនេះ ក៏សូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធអតីតមន្ត្រីរាជការ និងវីរកងទ័ព  ដែលបានពលីអាយុជីវិត ដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិ ឱ្យ ទទួលបានសុខសន្ដិភាព ភាពរីកចម្រើនសម្បូររុងរឿងតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង