ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកប្រធានាធិបតីដូណាល់ត្រាំចាកចេញពីម៉ាឡេស៉ីនិងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន

78

គូឡាឡាំពួរនាថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាកចេញពីប្រទេសម៉ាឡេស៉ីហើយ ដើម្បីបន្តដំណើរទៅកាន់ប្រទេសជប៉ុន ជាផ្នែកនៃដំណើរទស្សកិច្ចមកកាន់តំបន់អាស៉ីរបស់លោក។ នេះបើតាមការសេចក្តីប្រកាសរបស់សេតវិមាន។

លោក ដូណាល់ ត្រាំ គូសបញ្ជាក់ថា «ខ្ញុំកំពុងចាកចេញពីម៉ាឡេស៉ី ប្រទេសដ៏អស្ចារ្យ និងរស់រវើកមួយ។ មានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម កិច្ចព្រមព្រៀងរ៉ែកម្រ ហើយរឹតតែសំខាន់ កាលពីម្សិលមិញ នោះគឺកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ គ្មានសង្រ្គាម ជួយសង្រ្គោះអាយុជីវិតមនុស្សរាប់លាននាក់។ ពិតជាមានកិត្តិយសណាស់ ដែលធ្វើរឿងនេះបានសម្រេច។ ឥឡូវនេះ ខ្ញុំចេញទៅជប៉ុន»។ នេះបើយោងតាមសបណ្តាញសង្គម Truth Social។

គួរបញ្ជាក់ថា លោក ត្រាំ បានមកកាន់ប្រទេសម៉ាឡេស៉ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធ ហើយបានធ្វើជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim កាលពីថ្ងៃអាទិត្យ៕

អត្ថបទដែលជាប់ទាក់ទង