តម្លៃប្រេងបន្តធ្លាក់ចុះខណៈអង្គការ OPEC បញ្ចេញផែនការបង្កើនការផលិតប្រេង
Reuters៖តម្លៃប្រេង បានបន្តធ្លាក់ចុះនាថ្ងៃអង្គារ ទី២៨ ខែតុលានេះ ខណៈផែនការរបស់អង្គការ OPEC ដើម្បីបង្កើនទិន្នផលប្រេង បានចូលមកប៉ះប៉ូវស្ថានភាពមិនច្បាស់លាស់ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៤សេនទៀត គឺមកនៅត្រឹម ៦៥.៥៨ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិកប្រភេទ West Texas Intermediate ធ្លាក់ចុះ ៩សេន គឺមកនៅត្រឹម ៦១.២២ដុល្លារក្នុងមួយបារ៉ែល។ ធនាគារ ANZ បាន ឱ្យដឹង ថា ក្រុម ពាណិជ្ជករ បាន ថ្លឹងថ្លែង ពី វឌ្ឍនភាព ក្នុង ការចរចា ពាណិជ្ជកម្ម អាមេរិក – ចិន និង ទស្សនវិស័យ ទូលំទូលាយ សម្រាប់ ការផ្គត់ផ្គង់ ។
ដើម្បីរារាំងតម្លៃហក់ឡើង OPEC+ ដែល ជា ក្រុម ប្រទេស នាំ ចេញ ប្រេង និង សម្ព័ន្ធមិត្ត រួម ទាំង រុស្ស៉ី កំពុង ងាក ទៅ រក ការ ជំរុញ ទិន្នផល កម្រិត មធ្យម នៅ ខែ ធ្នូ បន្ទាប់ ពី បាន កាត់ បន្ថយ ការ ផលិត អស់ ជាច្រើន ឆ្នាំ ។ ក្រៅពីនេះទីផ្សារក៏រំពឹងទុកអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិនផងដែរ ខណៈប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ស៉ី ជីនពីង គ្រោងជួបគ្នានាថ្ងៃព្រហស្បតិ៍ នៅប្រទេសកូរ៉េខាងត្បូង៕
