ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមជាតិនិយមជ្រុលថៃនាំគ្នាដង្ហែក្បួនធ្វើបាតុកម្មនៅមុខស្ថានទូតម៉ាឡេស៉ីនិងនៅស្ថានទូតអាមេរិកក្នុងទីក្រុងបាងកក

106

បាងកកនាថ្ងៃសៅរ៍នេះ ក្រុមអ្នកជាតិនិយមជ្រុលនៅប្រទេសថៃ ដឹកនាំដោយបុគ្គលឈ្មោះ Pichit Chaimongkol និងឈ្មោះ Jatuporn Prompan បាននាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងប្រទេសម៉ាឡេស៉ី និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod នាថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រុមជាតិនិយមជ្រុលថៃ ហៅថា ក្រុមបង្រួបបង្រួមទឹកដីដើម្បីការពារអធិបតេយ្យ ឬ Unite the Land to Protect Sovereignty ជាដំបូងបានប្រមូលផ្តុំគ្នាធ្វើការតវ៉ា នៅខាងក្រៅស្ថានទូតម៉ាឡេស៉ី ក្នុងទីក្រុងបាងកក ហើយបន្ទាប់មកក៏បានបន្តក្បួនបាតុកម្មរបស់ពួកគេ ដង្ហែទៅសម្តែងការតវ៉ាដូចគ្នា នៅឯស្ថានទូតរបស់សហរដ្ឋអាមេរិកថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង