ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស៣៣នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏កាចសាហាវនៅភាគខាងត្បូងប្រទេសថៃ

138

បាងកកនៅថ្ងៃពុធនេះ រដ្ឋាភិបាលថៃ បានឱ្យដឹងថា គ្រោះមហន្តរាយទឹកជំនន់ដ៏កាចសាហាវបំផុតមួយ ដែលបាននិងកំពុងវាយប្រហារ លើតំបន់ភាគខាងត្បូងប្រទេស អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ បានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងហោច ៣៣នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បានប្រាប់អ្នកសារព័ត៌មានថា ខាងអាជ្ញាធរបានរាយការណ៍ថា មនុស្សសរុបចំនួន៣៣នាក់ បានស្លាប់នៅទូទាំងខេត្តចំនួន៧ ដោយសារមូលហេតុ ដូចជាត្រូវទឹកហូរនាំយកទៅ ឆក់ចរន្តអគ្គិសនី និងលង់ទឹក ជាដើម។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ បានប្រកាសដាក់ខេត្ត Songkhla ទាំងមូល ក្រោមភាពអាសន្ន កាលពីថ្ងៃអង្គារ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង តាំងតែពីចុងសប្តាហ៍មុន បានបង្កការជន់លិចយ៉ាងធ្ងន់ធ្ងរមិនធ្លាប់ជួបប្រទះពីមុនមក នៅទីក្រុង Hat Yai ព្រមទាំងនៅកន្លែងជាច្រើនផ្សេងទៀត នៃតំបន់ភាគខាងត្បូងប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង