ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកពូទីនព្រមទទួលយកសំណើមួយចំនួនរបស់អាមេរិកនិងត្រៀមខ្លួនបន្តការចរចា

187

ក្រុងមូស្គូវិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃពុធនេះថា ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានទទួលយកសំណើមួយចំនួនរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងបានបដិសេធសំណើផ្សេងទៀត ប៉ុន្តែរុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការបន្តជួបអ្នកចរចាអាមេរិកជានិច្ច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងបន្ទាប់ពីកិច្ចពិភាក្សាដ៏វែងអន្លាយរវាងលោក ពូទីន និងបេសកជនពិសេសលោក ត្រាំ គឺលោក Steve Witkoff និងលោក Jared Kushner ដែលបានអូសបន្លាយរហូតដល់ព្រឹកព្រលឹមថ្ងៃពុធ។ លោក Peskov បានបញ្ជាក់ថា «អ្វីខ្លះត្រូវបានទទួលយក អ្វីខ្លះត្រូវបានចាត់ទុកថាមិនអាចទទួលយកបាន នេះគឺជាដំណើរការធម្មតាក្នុងការស្វែងរកការសម្របសម្រួល»

លោក Peskov បានបន្ថែមថា ការងារកំពុងត្រូវបានអនុវត្តនៅកម្រិតអ្នកជំនាញ ដើម្បីឈានទៅរកលទ្ធផលជាក់លាក់សម្រាប់កិច្ចប្រជុំកំពូល។ ទោះជាយ៉ាងណា ជំនួយការវិមានក្រឹមឡាំងបានបង្ហើបថា«ការសម្របសម្រួលនៅមិនទាន់រកឃើញនៅឡើយទេ»

គួរបញ្ជាក់ថា លោក ពូទីន បានចោទប្រកាន់មហាអំណាចអឺរ៉ុបថា កំពុងព្យាយាមបំផ្លាញកិច្ចចរចាសន្តិភាព ដោយស្នើគំនិតដែលរុស្ស៊ីមិនអាចទទួលយកបានទាំងស្រុង៕

Screenshot
អត្ថបទដែលជាប់ទាក់ទង