ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រឡាប់រថយន្តក្រុងនៅវៀតណាមបណ្តាលឱ្យមនុស្ស៧នាក់ស្លាប់

124

ហាណូយយ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរ ១៩នាក់បានក្រឡាប់តាមផ្លូវភ្នំក្នុងខេត្ត Yen Bai ភាគខាងជើងប្រទេសវៀតណាម នាថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ 

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម VNA រថយន្តក្រុង ២៩កៅអីដែលដឹកក្រុមសប្បុរសធម៌ បានធ្វើដំណើរដោយចុះចំណោតហេីយក្រឡាប់ធ្លាក់ផ្លូវ។ លោក Hoang Anh Tuan ប្រធានឃុំ Phinh Ho បានប្រាប់ VNA ថារថយន្តនេះទំនងជាដាច់ហ្រ្វាំង។ ក្រុមសង្គ្រោះបានទាញអ្នកនៅមានជីវិតចំនួន ១០នាក់ចេញពីបំណែករថយន្ត ។ 

ប៉ូលិស អង្គភាពយោធា មន្ត្រីមូលដ្ឋាន និងអ្នកស្រុកបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ខណៈដែលអាជ្ញាធរបាននិយាយថា ការស៊ើបអង្កេតលើមូលហេតុនៃគ្រោះថ្នាក់កំពុងបន្ត៕

អត្ថបទដែលជាប់ទាក់ទង