ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំ៖វ៉េណេស៊ុយអេឡាមិនបានផ្ដល់ឱ្យចិននូវគំរូតៃវ៉ាន់ទេតែវាអាស្រ័យលើលោកស៊ីជីនពីង

152

វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអ្វីៗគឺអាស្រ័យលើលោកប្រធានាធិបតី ស៊ី ជីនពីងថាតើចិនត្រូវធ្វើអ្វីចំពោះតៃវ៉ាន់ តែការវាយប្រហាររបស់សហរដ្ឋអាមេរិក លើវ៉េណេស៊ុយអេឡាមិនបានផ្ដល់ឱ្យចិននូវគំរូធ្វើដូចគ្នាដាក់តៃវ៉ាន់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក New York Times ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា។ លោក ត្រាំ បានលើកឡើងថា «គាត់ លោក ស៊ី ជីនពីង»ចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ហើយវាអាស្រ័យលើគាត់ថាតើគាត់នឹងត្រូវធ្វើអ្វីចំពោះតៃវ៉ាន់។ប៉ុន្តែខ្ញុំបានប្រាប់គាត់ថាខ្ញុំនឹងមិនសប្បាយចិត្តនោះទេ ប្រសិនបើគាត់ ធ្វើវា ហើយខ្ញុំមិនគិតនោះទេថាតើគាត់នឹងធ្វើវា (វាយតៃវ៉ាន់) ខ្ញុំសង្ឃឹមថាគាត់នឹងមិនធ្វើវានោះទេ»។ 

ការអត្ថាធិប្បាយបែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងបរិបទនៃការជជែកវែកញែកយ៉ាងផុលផុសអំពីថាតើអ្វីទៅជាមេរៀនដែលលោក ស៊ី ជីនពីង អាចនឹងទាញយកពីការធ្វើសកម្មភាពយោធា របស់សហរដ្ឋអាមេរិកនៅវ៉េណេស៊ុយអេឡា។ លោក ត្រាំបាននិយាយថារូបលោកផ្ទាល់មើលមិនឃើញថាស្ថានការណ៍ដូចគ្នានោះទេ ពីព្រោះតៃវ៉ាន់មិនបានបង្កការគំរាមកំហែងដូចគ្នាចំពោះចិន ដូចដែលរដ្ឋាភិបាលរបស់លោកអះអាងថារដ្ឋាភិបាលរបស់វ៉េណេស៊ុយអេឡាបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិកឡើយ។ លោក ត្រាំ ក៏បានអះអាងឡើងវិញផងដែរដោយជឿថាលោក ស៊ី ជីនពីងនឹងមិនធ្វើសកម្មភាពប្រឆាំងតៃវ៉ាន់ទេ អំឡុងអាណត្តិជាប្រធានាធិបតីរបស់លោកដែលនឹងបិទបញ្ចប់នៅឆ្នាំ២០២៩៕

អត្ថបទដែលជាប់ទាក់ទង