ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិកប្រើ F-35 បាញ់ទម្លាក់ដ្រូនរបស់អ៉ីរ៉ង់ដែលហោះសំដៅរកនាវាផ្ទុកយន្ដហោះចម្បាំងAbraham Lincoln 

171

Reuters៖យោធាអាមេរិក កាលពីថ្ងៃអង្គារ ទី៣ ខែកុម្ភៈបានបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងរបស់អ៉ីរ៉ង់ដែលហោះចូលទៅកៀកនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក Abraham Lincoln នៅក្នុងតំបន់សមុទ្រអារ៉ាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ឧបទ្ទវហេតុខាងលើកើតឡើងចំពេលក្រុមមន្ត្រីទូតកំពុងស្វះស្វែងរកសម្រសម្រួលឱ្យមានកិច្ចចរចានុយក្លេអ៊ែររវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ខណៈប្រធានាធិបតី លោក ដូណាល់ ត្រាំ បានព្រមានថាកងនាវាចម្បាំងអាមេរិកកំពុងធ្វើដំណើរឆ្ពោះទៅរកអ៉ីរ៉ង់ ហើយរឿងអាក្រក់អាចនឹងកើតឡើង ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងមួយ ទេនោះ។ 

តាមយោធាអាមេរិក ដ្រូន Shahed-139 របស់អ៉ីរ៉ង់បានហោះចូលសំដៅទៅរកនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក តែត្រូវបានបាញ់ទម្លាក់ដោយយន្ដហោះចម្បាំង F-35 មួយគ្រឿង។ ខាងបេសកកម្មអ៉ីរ៉ង់ប្រចាំ UN មិនបានធ្វើអត្ថាធិប្បាយអ្វីទេ តែទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim បានរាយការណ៍ពីការដាច់ការទាក់ទងជាមួយដ្រូន មួយគ្រឿងនៅក្នុងដែនទឹក ប៉ុន្តែមិនបានបង្ហើបឱ្យដឹងពីហេតុផលឡើយ។ 

យោធាអាមេរិកបានឱ្យដឹងទៀតថាមិនមានកងទ័ពអាមេរិកណាម្នាក់រងរបួសក្នុងឧបទ្ទវហេតុខាងលើទេ ហើយក៏មិនមានបរិក្ខារណាមួយរងការខូចខាតនោះដែរ៕

អត្ថបទដែលជាប់ទាក់ទង