ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សភូមិចៃថៃកំពុងត្រៀមលក្ខណៈសម្រាប់កិច្ចចរចាបង្កើតក្រុមចម្រុះក្រោយជ័យជម្នះដ៏ធំក្នុងការបោះឆ្នោត

146

ក្រុងបាងកក៖ គណបក្សភូមិចៃថៃរបស់លោកនាយករដ្ឋមន្ត្រី អានុទីន កំពុងត្រៀម

លក្ខណៈសម្រាប់កិច្ចចរចាស្ដីពីការបង្កើតក្រុមចម្រុះបន្ទាប់ពីគណបក្សរបស់លោកទទួលបានជ័យជម្នះ ដ៏ភ្ញាក់ផ្អើលមួយនៅក្នុងការបោះឆ្នោតសកលមុនអាណត្តិកាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

តាមលទ្ធផលបោះឆ្នោតក្រៅផ្លូវការ គណបក្សភូមិចៃថៃរបស់លោក អានុទីន ទទួលបានអាសនៈចំនួន ១៩៤ ក្នុងចំណោមអាសនៈរដ្ឋសភាសរុបចំនួន៥០០ តាមពីក្រោយដោយ គណបក្សប្រជាជនថៃដែលទទួលបានអាសនៈ ១១៦។ នៅពេលត្រូវបានសាកសួរអំពីការបង្កើតរដ្ឋាភិបាលចម្រុះ និងការតែងតាំងគណៈរដ្ឋមន្ត្រី លោក អានុទីន បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យថារូបលោកកំពុងរង់ចាំលទ្ធផលបោះឆ្នោតចុងក្រោយ ខណៈគណបក្សនីមួយៗនឹងត្រូវបើកកិច្ចពិភាក្សាផ្ទៃក្នុងដើម្បីពិភាក្សាថាតើត្រូវដំណើរការនីតិវិធីយ៉ាងដូចម្ដេច?

លោក អានុទីន ធ្លាប់បានបង្ហើបថាប្រសិនបើរូបលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រី នោះរដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនឹងត្រូវបន្តកាន់តំណែងរបស់ពួកគេដដែល នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី។ 

គួរបញ្ជាក់ថា លទ្ធផលក្រៅផ្លូវការនៃបោះឆ្នោតសកលមុនអាណត្តិរបស់ថៃកាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ គិតត្រឹមម៉ោង៦៖៥០នាទីព្រឹក ថ្ងៃចន្ទ ទី៩ ខែកុម្ភៈបានបង្ហាញថាគណបក្សភូមិចៃថៃ របស់លោកនាយករដ្ឋមន្ត្រី អានុទីន កំពុងស្ថិតក្នុងទិសដៅឆ្ពោះទៅរកជ័យជម្នះ។ តាមលទ្ធផលក្រៅផ្លូវការចេញ៖ 

១. គណបក្សភូមិចៃថៃទទួលបានអាសនៈ១៩៤

២. គណបក្សប្រជាជនថៃទទួលបានអាសនៈ១១៦

៣. គណបក្សភឿថៃទទួលបានអាសនៈ៧៦
៤.គណបក្ស Kla Tham ទទួលបាន៥៧អាសនៈ
៥. គណបក្សប្រជាធិបតេយ្យទទួលបាន ២២អាសនៈ៕

អត្ថបទដែលជាប់ទាក់ទង