ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Takaichi ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសកលមុនអាណត្តិ

143

តូក្យូគណបក្សរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ដោយឈ្នះ អាសនៈភាគច្រើនលើសលុបនៅក្នុងសភាជាន់ទាប ឬរដ្ឋសភានៃប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

តាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី Takaichi បានឈ្នះអាសនៈ៣១៦ ក្នុងចំណោមអាសនៈ រដ្ឋសភា សរុប៤៦៥ ពោលគឺលើស ២៣៣អាសនៈដែលត្រូវការជាចាំបាច់ដើម្បីសំឡេងភាគច្រើន។ ជាមួយឈ្នះអាសនៈ ៣១៦ បូករួមទាំងអាសនៈចំនួន៣៦របស់ គណបក្សនុវានុវត្តន៍ជប៉ុន ឬ Ishin ជាដៃគូក្នុងក្រុមចម្រុះរបស់ LDP ពេលនេះគណបក្សរបស់លោកស្រី Takaichi មានសំឡេងភាគច្រើនលើសលុបដល់ទៅ៣៥២អាសនៈ ដែលនេះនឹងផ្ដល់ភាគងាយស្រួលដល់លោកស្រី ក្នុងការអនុម័តច្បាប់ និងជំរុញរបៀបវារៈនយោបាយរបស់លោកស្រី។ 

គួរបញ្ជាក់ថា ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្ស LDP ក៏នឹងជួយជំរុញល្បឿនផងដែរផែនការរបស់លោកស្រី Takaichi ដើម្បីបង្កើនកញ្ចប់ថវិកាយោធា ជាគោលដៅមួយដែល អាចនឹងធ្វើឱ្យចិនខឹងសម្បារ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បាននិយាយថាលោកចង់ឱ្យជំរុញទៅមុខនូវគោលនយោបាយពង្រឹងវិស័យការពារជប៉ុនផង ខណៈបន្តកិច្ចសន្ទនាជាមួយចិនផង៕

អត្ថបទដែលជាប់ទាក់ទង