ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាអាមេរិកប្រកាសបាញ់ពន្លិចនាវាចម្បាំងអ៉ីរ៉ង់ព្រមទាំងបញ្ជាឱ្យកងកម្លាំងតេហេរ៉ង់ទម្លាក់អាវុធជាបន្ទាន់

51

វ៉ាស៊ីនតោន៖យោធាសហរដ្ឋអាមេរិក បានប្រកាសនាថ្ងៃអាទិត្យថា ខ្លួនបានបាញ់ពន្លិចនាវាចម្បាំងរបស់ប្រទេសអ៉ីរ៉ង់មួយគ្រឿង ព្រមទាំងបានចេញសារព្រមានឱ្យកងកម្លាំងអ៉ីរ៉ង់ទាំងអស់ ទម្លាក់អាវុធចុះ និងបោះបង់ចោលទីតាំងឈរជើងរបស់ពួកគេជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បញ្ជាការដ្ឋានកណ្តាលអាមេរិក ដែលកំពុងដឹកនាំប្រតិបត្តិការវាយប្រហារផ្ទាល់ទៅលើប្រទេសអ៉ីរ៉ង់ បានបញ្ជាក់ឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារពន្លិចនាវាចម្បាំងប្រភេទ Jamaran-class មួយគ្រឿងរបស់អ៉ីរ៉ង់ ខណៈកំពុងចតនៅឯកំពង់ផែ ឆាបាហា (Chah Bahar) ក្នុងតំបន់ឈូងសមុទ្រអូម៉ង់។

គួរបញ្ជាក់ថា តាមរយៈសារបង្ហោះនៅលើបណ្តាញសង្គម X បញ្ជាការដ្ឋានកណ្តាលអាមេរិក បានសង្កត់ធ្ងន់ដោយយោងតាមប្រសាសន៍របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ យ៉ាងដូច្នេះថា «ដូចអ្វីដែលលោកប្រធានាធិបតីបានថ្លែង… សមាជិកកងកម្លាំងប្រដាប់អាវុធ កងឆ្មាំបដិវត្តន៍អ៉ីស្លាមអ៉ីរ៉ង់(IRGC) និងកងប៉ូលិស ត្រូវតែទម្លាក់អាវុធរបស់អ្នកចុះ ហើយបោះបង់នាវាចោលភ្លាម»

អត្ថបទដែលជាប់ទាក់ទង