ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីអង់គ្លេសរារាំងមិនឱ្យអាមេរិកប្រើមូលដ្ឋានទ័ពវាយប្រហារអ៉ីរ៉ង់នៅគ្រាដំបូងធ្វើឱ្យលោកត្រាំ «ខកចិត្តយ៉ាងខ្លាំង» 

53

ក្រុងឡុងដ៍៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់កាសែត Daily Telegraph ថា លោកមានការ «ខកចិត្តយ៉ាងខ្លាំង»ចំពោះនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដែលបានបដិសេធ នៅគ្រាដំបូង មិនឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស Diego Garcia ដើម្បីវាយប្រហារលើប្រទេសអ៉ីរ៉ង់។

លោក ត្រាំ បានរិះគន់ថា វាប្រើពេល «យូរពេកហើយ» ទម្រាំលោក ស្តាមើ (Starmer) ផ្លាស់ប្តូរចិត្តមកយល់ព្រមឱ្យប្រើប្រាស់មូលដ្ឋាននេះវិញ កាលពីល្ងាចថ្ងៃអាទិត្យ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា «រឿងបែបនេះមិនធ្លាប់កើតមានទេរវាងប្រទេសទាំងពីរ… គាត់ (ស្តាមើគួរតែអនុញ្ញាត តាំងពីដំបូងដៃមកម្ល៉េះព្រោះអ៉ីរ៉ង់ទទួលខុសត្រូវចំពោះការស្លាប់របស់ពលរដ្ឋអង់គ្លេសជាច្រើននាក់»

គួរបញ្ជាក់ថា អង់គ្លេសមិនបានចូលរួមក្នុងប្រតិបត្តិការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៉ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់នោះទេ។ ភាពតានតឹងបានកើនឡើង រហូតដល់មានដ្រូនផលិតដោយអ៉ីរ៉ង់ វាយប្រហារមូលដ្ឋានទ័ពអាកាសអង់គ្លេស RAF Akrotiri នៅស៊ីប (Cyprus) កាលពីថ្ងៃអាទិត្យ បណ្តាលឱ្យខូចខាតបន្តិចបន្តួច៕

អត្ថបទដែលជាប់ទាក់ទង