យោធាអាមេរិកប្រើយន្ដហោះទម្លាក់គ្រាប់បែក B-1 វាយប្រហារលើអ៉ីរ៉ង់
វ៉ាស៊ីនតោន៖យោធាអាមេរិកបានទទួលស្គាល់ថាខ្លួនបានប្រើប្រាស់យន្ដហោះទម្លាក់គ្រាប់បែក B-1 កាលពីយប់ថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ ដើម្បីវាយប្រហារលើអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីបញ្ជាការអាមេរិក CENTCOM នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X បានគូសបញ្ជាក់ថា «កាលពីយប់ថ្ងៃចន្ទ យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-1 បានវាយប្រហារចូលយ៉ាងជ្រៅក្នុងទឹកដីអ៉ីរ៉ង់ ដើម្បីបំផ្លាញសមត្ថភាពមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់»។
ការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-1 ត្រូវបានរាយការណ៍មុនគេដោយស្ថាបនិកស្ថាប័ន Military Air Tracking Alliance ដែលមានជំនាញខាងវិភាគ យោធា និងសកម្មភាពហោះហើររបស់យន្ដហោះចម្បាំង៕
