ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់ប្រកាសត្រៀមខ្លួនជាស្រេចដើម្បីធ្វើសង្រ្គាមសម្រាប់រយៈពេលយ៉ាងហោច៦ខែ

15

តេហេរ៉ង់កងកម្លាំងឆ្មាំបដិវត្តន៍ (IRGC) នៃប្រទេសអ៉ីរ៉ង់ បានប្រកាសថា អ៉ីរ៉ង់ត្រៀមលក្ខណៈរួចស្រេច ដើម្បីបន្តសង្រ្គាមជាមួយ សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល សម្រាប់រយៈពេលយ៉ាងហោច៦ខែ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នាថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦។

អ្នកនាំពាក្យ IRGC បាននិយាយតាមរយៈទូរទស្សន៍រដ្ឋអ៉ីរ៉ង់យ៉ាងដូច្នេះថា «អ៉ីរ៉ង់បានត្រៀមលក្ខណៈយ៉ាងពេញលេញ ដើម្បីបន្តសង្រ្គាមក្តៅគគុកក្នុងសន្ទុះដូចបច្ចុប្បន្ន សម្រាប់រយៈពេលយ៉ាងហោចណាស់៦ខែ»។ សង្រ្គាមនេះបានផ្ទុះឡើង កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន នៅពេលសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានបើកការវាយប្រហារតាមអាកាសប្រឆាំងប្រទេសអ៉ីរ៉ង់ ហើយផ្តាច់ជីវិតមេដឹកនាំកំពូលរបស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា ទន្ទឹមគ្នានាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានព្រមានថា អ៉ីស្រាអែលនិងអាមេរិក នៅមានរឿងភ្ញាក់ផ្អើលជាច្រើនទៀតត្រៀមទុកសម្រាប់អ៉ីរ៉ង់ ក្នុងដំណាក់កាលបន្ទាប់នៃសង្រ្គាមដែលកំពុងបន្តរយៈពេលលើស ១សប្តាហ៍ហើយ៕

អត្ថបទដែលជាប់ទាក់ទង