ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់ចាប់ខ្លួនមនុស្សជាង៣០នាក់រួមទាំងជនបរទេសមានទំនាក់ទំនងជាមួយអាមេរិកនិងអ៉ីស្រាអែល

20

តេហេរ៉ង់៖ អ៉ីរ៉ង់ បានចាប់ខ្លួនមនុស្សជាច្រើននាក់ រួមទាំងជនបរទេសម្នាក់ ដោយចោទប្រកាន់ពីការធ្វើចារកម្មឱ្យសត្រូវ ចំពេលសង្រ្គាមកំពុងបន្តជាមួយសហរដ្ឋអាមេរិក-អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៦។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ដោយមិនបញ្ចេញអត្តសញ្ញាណជនជាតិ ក្រសួងស៉ើបការណ៍សម្ងាត់របស់អ៉ីរ៉ង់ បានឱ្យដឹងថា ជនបរទេសទាំងនោះកំពុងធ្វើចារកម្មក្នុងនាមសហរដ្ឋអាមេរិក និងអ៉ីស្រាអែល និងដើរតួជាតួអង្គតំណាងសម្រាប់ ប្រទេសឈូងសមុទ្រចំនួនពីរ។ ក្រសួងក៏បានឱ្យដឹងដែរថា ភ្នាក់ងារចារកម្ម ទាហានស៉ីឈ្នួលផ្ទៃក្នុង និងភ្នាក់ងារប្រតិបត្តិរបស់អ៉ីស្រាអែល និងអាមេរិកចំនួន ៣០នាក់ត្រូវបានចាប់ខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។

ដោយឡែក បើតាមមេប៉ូលិស លោក Ahmadreza Radan មនុស្សប្រហែល ៨១នាក់ត្រូវឃុំខ្លួនមកទល់ពេលនេះ ពីបទចែករំលែកព័ត៌មានផ្ទៃក្នុងរបស់អ៉ីរ៉ង់ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយ និងសត្រូវ។ តែលោកមិនបានផ្តល់ព័ត៌មានបន្ថែមទេ៕

អត្ថបទដែលជាប់ទាក់ទង