ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់នាំចេញប្រេងបានស្ទើរតែធម្មតាតាមច្រកសមុទ្រ Hormuz

23

Reuters៖ទិន្នន័យពីការធ្វើចរាចរណ៍នៃនាវាដឹកប្រេង បង្ហាញថាលំហូរនាំចេញប្រេងឆៅរបស់អ៉ីរ៉ង់ នៅតែអាចធ្វើទៅបានស្ទើរតែដូចគ្មានរឿងអ្វីកើតឡើង ទោះបីជាការវាយប្រហារអ៉ីរ៉ង់លើនាវាដឹកប្រេងតាមច្រកសមុទ្រ Hormuz កំពុងធ្វើឱ្យការនាំចេញពីប្រទេសផ្សេងទៀត នៅក្នុងតំបនឈូងសមុទ្រពែក្សថយចុះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ ២០២៦។

តាមការវិភាគពី TankerTrackers.com ដែលជាក្រុមហ៊ុនស៉ើបការណ៍សម្ងាត់ផ្លូវសមុទ្រ អ៉ីរ៉ង់បាននាំចេញប្រេងឆៅប្រហែល ១៣.៧លានបារ៉ែល ចាប់តាំងពីអ៉ីស្រាអែល និងសហរដ្ឋអាមេរិក បើកការវាយប្រហារលើប្រទេសនេះ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ រីឯសេវាកម្មតាមដានាវា Kpler ប៉ាន់ប្រមាណថា ការនាំចេញរបស់អ៉ីរ៉ង់ ក្នុងរយៈពេល ១១ថ្ងៃដំបូងនៃខែមីនា អាចខ្ពស់ជាងនេះទៅទៀត គឺប្រហែល ១៦.៥លានបារ៉ែល។

ការសងសឹករបស់អ៉ីរ៉ង់ ចំពោះការវាយប្រហាររបស់អ៉ីស្រាអែល-អាមេរិក រួមមានការវាយប្រហារលើនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងមជ្ឈិមបូព៌ា ដែលនាំឱ្យការដឹកជញ្ជូនតាមនាវាមិនមែនរបស់អ៉ីរ៉ង់ ដែលត្រូវឆ្លងកាត់ដើម្បីដឹកប្រេងនាំចេញ ស្ទើរតែជាប់គាំងទាំងស្រុង និងបង្ខំឱ្យក្រុមហ៊ុនផលិតនៅក្នុងតំបន់ កាត់បន្ថយទិន្នផលរបស់ខ្លួន។

របាយការណ៍អំពីសមត្ថភាពអ៉ីរ៉ង់ ក្នុងការបន្តនាំចេញប្រេងដោយគ្មានការស្ទាក់ចាប់ គឺផ្ទុយស្រឡះពីអ្វីដែលបានកើតឡើង អំឡុងយុទ្ធនាការយោធាអាមេរិកនៅវ៉េណេស៊ុយអេឡា ដែលពេលនោះមានការបិទផ្លូវកងទ័ពជើងទឹកនៃប្រទេសអាមេរិកឡាទីន និងការរឹបអូសនាវាដែលព្យាយាមចូល-ចេញពីដែនទឹកវេណេស៊ុយអេឡា៕

អត្ថបទដែលជាប់ទាក់ទង