ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការវាយប្រហារទីក្រុងកំពង់ផែ Fujairah និងវាលអណ្តូងឧស្ម័ន Shah របស់អេមីរ៉ាត់អារ៉ាប់រួមបន្ថែមការរំខានដល់វិស័យថាមពល

13

ឌូបៃ៖គិតត្រឹមថ្ងៃ ទី១៧ ខែមីនា វាលកំណប់ឧស្ម័ន Shah មិនទាន់អាចធ្វើប្រតិបត្តិការឡើងវិញបានទេ បន្ទាប់ពីរងគ្រោះដោយដ្រូន ខណៈការវាយប្រហារមួយទៀត បង្កឱ្យមានអគ្គីភ័យក្នុងទីក្រុងកំពង់ផែ Fujairah ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UEA) ដែលជាស្ថានីយនាំចេញដ៏សំខាន់ និងជាទីដែលការបូមប្រេងរបស់ក្រុមហ៊ុនរដ្ឋ ADNOC ត្រូវផ្អាក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

វាលកំណប់ឧស្ម័ន Shah ស្ថិតនៅចម្ងាយប្រហែល ១៨០គីឡូម៉ែត្រភាគនិរតីទីក្រុង Abu Dhabi និងជាប្រភពធំជាងគេបំផុតមួយ លើពិភពលោក។ វាល កំណប់ឧស្ម័ននេះ ដំណើរការ ដោយ ក្រុមហ៊ុន ប្រេង យក្សអារ៉ាប៊ីសាអូឌីត ADNOC បណ្តាក់ ទុន រួម គ្នា ជាមួយ ក្រុមហ៊ុន Occidental Petroleum ផ្គត់ផ្គង់ ឧស្ម័ន យ៉ាង ហោច ណាស់ ៥០០លាន ហ្វីត គូប ជា រៀងរាល់ថ្ងៃ ដល់ បណ្តាញ ក្នុងស្រុក។

ទិន្នផលប្រេងឆៅប្រចាំថ្ងៃ ពីក្រុមហ៊ុនផលិតប្រេងលំដាប់ទី ៣ របស់អង្គការ OPEC មួយនេះ បានធ្លាក់ចុះជាងពាក់កណ្តាល តាំងពីជម្លោះផ្ទុះឡើង ដោយការបិទច្រកសមុទ្រ Hormuz បង្ខំឱ្យ ADNOC អនុវត្តការបិទផលិតកម្មយ៉ាងទូលំទូលាយ។ ការដឹកជញ្ជូនប្រេងឆៅរបស់ក្រុមហ៊ុន ADNOC នៅតែផ្អាកក្នុងទីក្រុងកំពង់ផែ Fujairah។ Fujairah បាន រង ការវាយប្រហារ ជាបន្តបន្ទាប់ ហើយ ជាធម្មតា ជា ប្រភព ផ្គត់ផ្គង់ ប្រេងឆៅ Murban ជាង ១លាន បារ៉ែល ក្នុង មួយថ្ងៃ។

គួរបញ្ជាក់ថា បណ្តាប្រទេសអារ៉ាប់ នៅតំបន់ ឈូងសមុទ្រពែក្ស រួមទាំងអេមីរ៉ាត់ អារ៉ាប់រួម ប្រឈមមុខនឹងការវាយប្រហារ ដោយ មីស៉ីល និង ដ្រូន ជាង ២០០០គ្រឿង ចាប់តាំងពីមានសង្គ្រាម រវាង សហរដ្ឋអាមេរិក និង អ៉ីស្រាអែល លើ អ៉ីរ៉ង់ នៅ ថ្ងៃទី ២៨ ខែកុម្ភៈ។ ការវាយប្រហារកាលពីថ្ងៃចន្ទ បានបន្ថែមការរំខានដល់វិស័យថាមពលរបស់អេមីរ៉ាត់អារ៉ាប់រួម៕

អត្ថបទដែលជាប់ទាក់ទង