ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាអាមេរិកទម្លាក់គ្រាប់បែកកម្ទេចលេណដ្ឋានលើទីតាំងមីស៊ីលរបស់អ៉ីរ៉ង់ក្បែរច្រកសមុទ្រHormuz

28

វ៉ាស៊ីនតោនយោធាអាមេរិកបានឱ្យដឹងថាខ្លួនបានបើកការវាយប្រហារលើទីតាំងមីស៊ីលរបស់អ៉ីរ៉ង់ស្ថិតនៅក្បែរច្រកសមុទ្រ Hormuz ដោយប្រើប្រាស់គ្រាប់បែកកម្ទេចលេណដ្ឋានដ៏មានថាមពល នៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ ទីបញ្ជាការកណ្ដាលយោធាអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «កងកម្លាំងអាមេរិក បានប្រើប្រាស់គ្រាប់បែកទម្ងន់ ៥០០០ផោនជាច្រើនគ្រាប់ដោយជោគជ័យលើទីតាំងមីស៊ីលដ៏រឹងមាំរបស់អ៉ីរ៉ង់នៅតាមបណ្ដោយឆ្នេរអ៉ីរ៉ង់ស្ថិតនៅក្បែរច្រកសមុទ្រ Hormuz»។ ទីបញ្ជាការអាមេរិក បន្ថែមថាមីស៊ីលគ្រូសប្រឆាំងនាវាចម្បាំងស្ថិតនៅទីតាំងខាងលើបានបង្កការគំរាមកំហែងដល់ការដឹកជញ្ជូនអន្តរជាតិក្នុងតំបន់ចក្រសមុទ្រ Hormuz។ 

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន Air Force Times គ្រាប់បែកដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ក្នុងការវាយប្រហារលើទីតាំងមីស៊ីលរបស់អ៉ីរ៉ង់មានតម្លៃមួយគ្រាប់ ២៨៨ ០០០ដុល្លារ ប៉ុន្តែ គ្រាប់បែកនេះមានកម្លាំងខ្សោយជាងគ្រាប់បែកទម្ងន់ ៣០ ០០០ផោន ឬ ១៣ ៦០០គីឡូក្រាមដែលអាមេរិកទម្លាក់ទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង