ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីស្រាអែលបើកការវាយប្រហារតាមអាកាសលើទីក្រុងតេហេរ៉ង់ភ្លាមៗក្រោយលោកត្រាំថាអាមេរិក-អ៉ីរ៉ង់បានបើកកិច្ចចរចាគ្នា

187

ហ្សេរុយសាឡិមនាថ្ងៃ២៣មីនានេះ យោធាអ៉ីស្រាអែលបានប្រកាសថា ខ្លួនកំពុងបើកប្រតិបត្តិការវាយប្រហារតាមអាកាសទៅលើគោលដៅនានា នៅក្នុងរដ្ឋធានីតេហេរ៉ង់របស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវាយប្រហារនេះ កើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានបើកកិច្ចចរចាគ្នា ហើយលោកបានសម្រេចចិត្តពន្យារពេលការវាយប្រហារលើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់រយៈពេល ៥ថ្ងៃ ដើម្បីទុកពេលឱ្យការចរចាដំណើរការទៅមុខ៕

អត្ថបទដែលជាប់ទាក់ទង