ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំគំរាមវាយអ៉ីរ៉ង់ឱ្យអស់រលីងពីខោក្នុងពេល២ទៅ៣សប្ដាហ៍ខាងមុខ

107

វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ បានគំរាមថាសហរដ្ឋអាមេរិកនឹងវាយប្រហារយ៉ាងខ្លាំងក្លាបំផុតលើអ៉ីរ៉ង់ ក្នុងពេល ២ទៅ៣សប្ដាហ៍ខាងមុខ ពោលគឺវាយប្រហារឱ្យអ៉ីរ៉ង់អស់រលីងពីខោ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

ក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិកអំពីបច្ចុប្បន្ននៃសង្រ្គាមអ៉ីរ៉ង់ លោក ត្រាំ បាននិយាយថា «យើងនឹងវាយពួកគេ (អ៉ីរ៉ង់បានឱ្យខ្លាំងក្លាបំផុតក្នុងពេល២ ទៅ៣សប្ដាហ៍ខាងមុខ។ យើងវាយរហូតធ្វើឱ្យពួកគេវិលត្រឡប់ទៅរកសម័យយុគថ្ម»

លោក ត្រាំ ក៏បានអះអាងពីជ័យម្នះក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់ផងដែរ ហើយថាគោលដៅស្នូលយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនក្នុងសង្រ្គាមអ៉ីរ៉ង់ជិតសម្រេចបានទាំងស្រុង។ 

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកអាចនឹងបិទបញ្ចប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៉ីរ៉ង់ ក្នុងពេលប្រហែល២ ទៅ៣សប្ដាហ៍ខាងមុខ ទោះមាន ឬមិនមានកិច្ចព្រមព្រៀងក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង