ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់រយៈពេល៥សប្តាហ៍មកនេះបានផ្តាច់ជីវិតមនុស្សប៉ុន្មាននាក់ហើយនៅទូទាំងតំបន់មជ្ឈិមបូព៌ា? 

105

មជ្ឈិមបូព៌ាសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលមកទល់ពេលនេះ គឺវាបានអូសបន្លាយជិ៥សប្តាហ៍ហើយ និងបានរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ទៅក្នុងភ្លើងជម្លោះ ព្រមទាំងជះផលប៉ះពាល់ អវិជ្ជមានជាសកល ជាពិសេសគឺវិបត្តិប្រេង។ ក្រៅពីភាគីជម្លោះទាំង៣ សង្រ្គាមនេះ ក៏បានបណ្តាលឱ្យប្រទេសដទៃទៀតនៅក្នុងតំបន់ រងគ្រោះដោយផ្ទាល់ដែរ ដោយមានមនុស្សស្លាប់និងរងរបួស ដោយសារតែការវាយប្រហារ។

ខាងក្រោមគឺជាតួលេខចុងក្រោយ គិតត្រឹមថ្ងៃទី៥ ខែមេសា ស្តីពីចំនួនអ្នកស្លាប់និងរងរបួសនៅទូទាំងមជ្ឈិមបូព៌ា ចាប់តាំងពីចុងខែកុម្ភៈ ដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន Aljazeera

អ៉ីរ៉ង់៖ ២ ០៧៦នាក់ស្លាប់ និង ២៦ ៥០០នាក់របួស
លីបង់៖ ១ ៣៤៥នាក់ស្លាប់ និង ៤ ០៤០នាក់របួស
អ៉ីស្រាអែល៖ ២៤នាក់ស្លាប់ និង ៦ ៥៩៤នាក់របួស
អ៉ីរ៉ាក់៖ ១០៩នាក់ស្លាប់ និងរាប់សិបនាក់របួស
យោធាអាមេរិក៖ ១៣នាក់ស្លាប់ និង ២០០នាក់របួសអេមីរ៉ាតអារ៉ាប់រួម៖ ១២នាក់ស្លាប់ និង ១៩០នាក់របួសកូវ៉ែត៖ ៧នាក់ស្លាប់ និងរាប់សិបនាក់របួសស៉ីរី៖  ៤នាក់ស្លាប់ដែនដីប៉ាឡេស្ទីន West Bank ៤នាក់ស្លាប់អូម៉ង់៖ ៣នាក់ស្លាប់ និង ១៥នាក់របួសបារ៉ែន៖ ៣នាក់ស្លាប់ និងរាប់សិបនាក់របួសអារ៉ាប៊ីសាអូឌីត៖ ២នាក់ស្លាប់ និង ២២នាក់របួសហ៊្សកដានី៖ ២៩នាក់របួសកាតា៖ ១៦នាក់របួស៕

អត្ថបទដែលជាប់ទាក់ទង