យោធាអាមេរិកបើកការវាយប្រហារលើគោលដៅយោធានៅលើកោះ Kharg របស់អ៉ីរ៉ង់
វ៉ាស៊ីនតោន៖យោងតាមសេចក្តីរាយការណ៍ពីគេហទំព័រព័ត៌មាន Axios ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកដែលមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នៅថ្ងៃអង្គារនេះ យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាស ទៅលើទីតាំងយោធានានានៅលើកោះ Kharg របស់ប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
គួរបញ្ជាក់ថា កោះ Kharg គឺជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់បំផុតមួយរបស់អ៉ីរ៉ង់ ដែលកន្លងមកត្រូវបានសហរដ្ឋអាមេរិក និងអ៉ីស្រាអែលចាត់ទុកជាគោលដៅយុទ្ធសាស្ត្រ ដើម្បីកាត់ផ្តាច់ប្រភពចំណូលសេដ្ឋកិច្ចរបស់ទីក្រុងតេហេរ៉ង់៕
