ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងធ្លាក់ចុះវិញបន្ទាប់ពីមានក្តីរំពឹងទុកជុំវិញការបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់

207

Reuters៖តម្លៃប្រេងបានធ្លាក់ចុះ នៅក្នុងការជួញដូរដំបូងនាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសានេះ ខណៈក្តីរំពឹងទុកពីការថយចុះនូវភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ មានច្រេីនជាងក្តីបារម្ភពីផលរំខានចំពោះការផ្គត់ផ្គង់ដែលកំពុងបន្ត។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៥ភាគរយ មកនៅត្រឹម ៩៤.៤៩ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ ៨ភាគរយ មកនៅត្រឹម ៩០.៥៩ដុល្លារក្នុងមួយបារ៉ែល។

សេតវិមាន បានសម្តែងសុទិដ្ឋិនិយមកាលពីថ្ងៃពុធ អំពីការសម្រេចកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ ហេីយព្រមានដាក់សម្ពាធសេដ្ឋកិច្ចវិញប្រសិនបើអ៉ីរ៉ង់នៅតែរឹងទទឹង។

ប្រភពមួយប្រាប់ Reuters ថាអ៉ីរ៉ង់អាចពិចារណាអនុញ្ញាតឱ្យនាវាធ្វើដំណើរដោយសេរីឆ្លងកាត់ច្រក Omani ដែលជាដែនទឹករបស់ប្រទេសអូម៉ង់នៃច្រកសមុទ្រ Hormuz ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ដើម្បីការពារជម្លោះជាថ្មី៕

អត្ថបទដែលជាប់ទាក់ទង