ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអ៉ីស្រាអែលចង់ឱ្យនាយករដ្ឋមន្រ្តីណេតាន់យ៉ាហ៊ូសារភាពកំហុសមុនពិចារណាលើកលែងទោសពុករលួយ

150

ហ៊្សេរុយសាឡិម៖ប្រធានាធិបតីអ៉ីស្រាអែល បាននិយាយថា លោកនឹងពិចារណារលើសំណើលើកលែងទោស សម្រាប់នាយករដ្ឋមន្រ្តី Benjamin Netanyahu ជុំវិញរឿងក្តី ពុករលួយ លុះត្រាតែ មានការ យល់ព្រម សារភាព កំហុស ជាមុនសិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦។

លោក Isaac Herzog បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងមួយគឺជាដំណោះស្រាយល្អបំផុត ក្នុងករណីរបស់លោក Netanyahu។ លោកគូសបញ្ជាក់ថា «មុននឹងដោះស្រាយសំណើសុំលើកលែងទោស ការខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងរវាងភាគីនានា នៅខាងក្រៅបន្ទប់សវនាការ គួរតែមានជាមុនសិន»

ចំណោទផ្លូវច្បាប់ នៃលោក Netanyahu ដែលបានផ្តើមដោយការស៉ើបអង្កេត កាលពីប្រហែល ១០ឆ្នាំមុន បានធ្វើឱ្យប្រជាជនអ៉ីស្រាអែលបែកបាក់ និងរង្គោះរង្គើដល់នយោបាយជាតិ តាមរយៈការបោះឆ្នោតចំនួន ៥ជុំ រវាងឆ្នាំ២០១៩ ដល់ឆ្នាំ២០២២។ លោក Netanyahu បដិសេធការចោទប្រកាន់ពីបទសូកប៉ាន់ ការក្លែងបន្លំ និងការរំលោភទំនុកចិត្ត៕

អត្ថបទដែលជាប់ទាក់ទង