ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំ៖លោកស៊ីជីនពីងបង្ហាញចេតនាចង់ជួយបើកច្រកសមុទ្រ Hormuz សន្យាមិនបញ្ជូនអាវុធឱ្យអ៉ីរ៉ង់

100

ប៉េកាំង៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្ហាញចេតនាចង់ជួយបើកច្រកសមុទ្រ Hormuz ហើយសន្យាថានឹងមិនបញ្ជូនអាវុធ ឬបរិក្ខារយោធាទៅឱ្យអ៉ីរ៉ង់នៅក្នុងសង្រ្គាមដែលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាអ្នកចាប់ផ្ដើមមុននោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ និងបន្ទាប់ពីបានជួបលោក ស៊ី ជីនពីងក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង  លោក ត្រាំ បានគូសបញ្ជាក់ថា «លោក ស៊ី ជីនពីងបាននិយាយថាលោកនឹងមិនបញ្ជូនបរិក្ខារយោធា (ទៅឱ្យអ៉ីរ៉ង់នោះទេគាត់ចង់ឃើញច្រកសមុទ្រ Hormuz បើកឡើងវិញ ហើយថានឹងជួយគាំទ្រដល់កិច្ចការមួយនេះ»។ 

នៅថ្ងៃសុក្រ ទី១៥ ខែឧសភានេះ តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ក៏បានអះអាងដែរថាក្រុមមន្ត្រីចិនចង់ឃើញច្រកសមុទ្រ Hormuz បើកឡើងវិញ ដោយមិនមានការរឹតត្បិត ឬយកថ្លៃឆ្លងកាត់អ្វីទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង