ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំអះអាងថារូបលោកនិងលោកស៊ីជីនពីងឯកភាពគ្នាមិនចង់ឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ

106

ប៉េកាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថារូបលោកបានពិភាក្សាពីអ៉ីរ៉ង់ជាមួយលោកប្រធានាធិបតិចិន ស៊ី ជីនពីង ហើយថារូបលោក និងមេដឹកនាំចិនមិនចង់ឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

លោក ត្រាំ និងលោក ស៊ី ជីនពីង បានជួបគ្នានៅឯវិមាន Zhongnanhai ក្នុងទីក្រុងប៉េកាំង ខណៈលោក ត្រាំ នឹងបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅថ្ងៃសុក្រនេះ។ តាមលោក ត្រាំ លោក ស៊ី ជីនពីងក៏ចង់ឱ្យច្រកសមុទ្រ Hormuz បើកឡើងវិញផងដែរ។ «យើងបានដោះស្រាយបញ្ហាខ្វែងគំនិតគ្នាជាច្រើនដែលអ្នកផ្សេងមិនមានសមត្ថភាពដោះស្រាយ»។ នេះជាការបន្ថែមរបស់លោក ត្រាំ។ 

គួរបញ្ជាក់ថា សំណុំរឿងកម្មវិធីនុយក្លេអ៊ែរគឺជាចំណុចខ្ទាស់ដ៏ធំបំផុតមួយនៅក្នុងកិច្ចចរចាស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ តេហេរ៉ង់បានទទូចជារឿយថាខ្លួនមិនមាន មហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរទេ តែអះអាងពីសិទ្ធិអធិបតេយ្យក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូ៕

អត្ថបទដែលជាប់ទាក់ទង