តម្លៃប្រេងអន្តរជាតិស្ថិតនៅកម្រិតជាង៧០ដុល្លារក្នុងមួយបារ៉ែលចំពោះមុខកិច្ចចរចាររវាងអាមេរិកនិងអ៉ីរ៉ង់ក្នុងប្រទេសកាតា
Reuters៖នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ ដោយក្រុមអ្នកវិនិយោគ កំពុងអ៊ុតលទ្ធផលនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដែលគ្រោងធ្វើនៅក្នុងទីក្រុងដូហា ប្រទេសកាតា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រេងឆៅប្រភេទ Brent សម្រាប់លក់ខែសីហា ដែលបញ្ចប់ត្រឹមថ្ងៃអង្គារនេះ មានតម្លៃ ៧២,៤០ដុល្លារក្នុងមួយបារ៉ែល រីឯតម្លៃក្នុងកុងត្រាខែកញ្ញា បាន ធ្លាក់ ចុះ ៤០សេន មកនៅ តម្លៃ ៧៣,៥១ដុល្លារ ក្នុង មួយ បារ៉ែល។ ដោយឡែក តម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ ៤៧សេន មកនៅត្រឹម ៧០,៣២ដុល្លារក្នុងមួយបារ៉ែល។
អ្នកវិភាគនិយាយថា វិនិយោគិនកំពុងកំណត់តម្លៃ ដោយក្តីសង្ឃឹមលើលទ្ធផលវិជ្ជមានពីកិច្ចចរចានៅដូហា ទោះជាការធ្វើឱ្យលំហូរដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz ត្រឡប់មកប្រក្រតីវិញ នៅមិនទាន់មើលឃើញក៏ដោយ៕
