ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Andy Burnham ក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស

27

ឡុងដ៍កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ចក្រភពអង់គ្លេស លោក Keir Starmer បានលាលែងពីតំណែងជាផ្លូវការ ហើយលោក Andy Burnham ត្រូវបានព្រះមហាក្សត្រអង់គ្លេស តែងតាំងជានាយករដ្ឋមន្រ្តីថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Burnham បានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសទី៧ ក្នុងរយៈពេលត្រឹមជាង១ទសវត្សរ៍ ចាប់តាំងពីចក្រភពអង់គ្លេស បានបោះឆ្នោតដកខ្លួនចេញពីសហភាពអឺរ៉ុប កាលពីខែមិថុនា ឆ្នាំ២០១៦។ លោក Starmer បានដឹកនាំគណបក្សកាន់អំណាច Labour Party ឱ្យទទួលជ័យជម្នះភ្លូកទឹកភ្លូកដី កាលពី២ឆ្នាំមុន។ ប៉ុន្តែប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះជាលំដាប់ ហើយ ក្រោយពេលគណបក្ស Labour ទទួលបរាជ័យក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាន កាលពីខែឧសភា សមាជិកសភាកាន់តែច្រើន នៅក្នុងបក្សរបស់លោកផ្ទាល់ បាននាំគ្នាអំពាវនាវឱ្យលោកចុះចេញពីតំណែង។

គួរបញ្ជាក់ថា លោក Starmer បានប្រកាសពីការសម្រេចចិត្តលាលែងពីតួនាទី ជាមេដឹកនាំគណបក្ស Labour កាលពីថ្ងៃទី២២ ខែមិថុនា ហើយលោក Burnham បានឡើងកាន់តួនាទីនេះ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។ នៅក្រោមប្រព័ន្ធសភារបស់ចក្រភពអង់គ្លេស គណបក្សកាន់អំណាចអាចផ្លាស់ប្តូរមេដឹកនាំរបស់ខ្លួនបាន ដែលជាអ្នកត្រូវមានមុខតំណែងជា នាយករដ្ឋមន្រ្តីផងដែរនោះ ដោយមិនចាំបាច់មានការបោះឆ្នោតសកលឡើយ។ ការបោះឆ្នោតសកលថ្មី មិនត្រូវបានរំពឹងថានឹងរៀបចំឡើងនោះទេ សម្រាប់រយៈពេលយ៉ាងហោច៣ឆ្នាំទៀត៕

អត្ថបទដែលជាប់ទាក់ទង