ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងអន្តរជាតិកើនវិញបន្តិចដោយសារក្តីបារម្ភជុំវិញផែនការបើកច្រកសមុទ្រ Hormuz ឡើងវិញ

52

Reuters៖នៅថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ តម្លៃប្រេងឆៅបានកើនឡើងវិញ ចំពោះមុខក្តីបារម្ភពាក់ព័ន្ធការបើកច្រកសមុទ្រ Hormuz ដោយអ៉ីរ៉ង់ដែលកំពុងសហការជាមួយអូម៉ង់ ស្នើឱ្យមានការចាប់ឃាត់នាវាណា ដែលត្រូវបានចាត់ទុកថាមានអរិភាព និងផាកពិន័យធ្ងន់ធ្ងរ ចំពោះនាវាដែលបំពានលើច្បាប់នោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent មានតម្លៃ ៨៣,២៩ដុល្លារក្នុងមួយបារ៉ែល។ រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ៧៧,៩៣ដុល្លារក្នុងមួយបារ៉ែល។ វាជាការកើនឡើងក្នុងអត្រា ៣ដុល្លារពីថ្ងៃព្រហស្បតិ៍ សម្រាប់ពេលបិទវគ្គជួញដូរថ្ងៃសុក្រនេះ។

ទីភ្នាក់ងារព័ត៌មាន Fars បានរាយការណ៍ថា គណៈកម្មាធិការមួយនៃសភាអ៉ីរ៉ង់ កំពុងពិនិត្យសេចក្តីព្រាងច្បាប់បឋម ដើម្បីហាមនាវាសហរដ្ឋអាមេរិក អ៉ីស្រាអែល និងនាវាដទៃទៀត ដែលត្រូវបានចាត់ទុកថាមានអរិភាព មិនឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ព្រមទាំងដាក់ពិន័យលើអ្នកបំពាន គិតទឹកប្រាក់រហូតដល់ ២០ភាគរយនៃតម្លៃទំនិញនៅលើនាវា។

អ៉ីរ៉ង់ ក៏កំពុងស្វែងរកការគិតកម្រៃជើងសា ក្នុងអត្រាចន្លោះពី ៥ ទៅ ៧ភាគរយនៃតម្លៃទំនិញ ដឹកជញ្ជូនតាមនាវាឆ្លងងកាត់ច្រកសមុទ្រនេះ។ ចំណែក អូម៉ង់ កំពុងពិភាក្សាអំពីកម្រៃជើងសា ក្នុងអត្រាប្រហែល ៣ភាគរយ ខណៈទីក្រុងវ៉ាស៉ីនតោន មិនចង់ឱ្យមានការគិតកម្រៃជើងសាឡើយ។ អ្នកវិភាគបានលើកឡើងថា ព្រឹត្តិការណ៍នានាដែលបានកើតឡើងក្នុងសប្តាហ៍នេះ បង្ហាញឱ្យឃើញថាភាពតានតឹងរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក មិនទាន់បញ្ចប់នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង