ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់ទាត់ចោលការបកស្រាយរបស់កាតានិងកូវ៉ែតជុំវិញយោធាអ៉ីរ៉ង់ដែលត្រូវបានចាប់ខ្លួន

29

ឌូបៃ៖ មន្ត្រីយោធាអ៉ីរ៉ង់ម្នាក់បាននិយាយ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ថាកាតាគួរតែអនុញ្ញាតឱ្យក្រុមអ្នកជំនាញអ៉ីរ៉ង់ចូលក្នុងប្រទេសរបស់ខ្លួន ដើម្បីបើកការស៊ើបអង្កេតលើជោគវាសនារបស់ពីឡុតអ៉ីរ៉ង់៣នាក់ ដែលតេហេរ៉ង់អះអាងថាត្រូវបានចាប់ខ្លួនដោយកងកម្លាំងកាតា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាតាបានបដិសេធថាមិនបានឃុំខ្លួនពីឡុតអ៉ីរ៉ង់ណាម្នាក់ឡើយ។ ទីក្រុងដូហា កាលពីថ្ងៃសៅរ៍ក៏បានអះអាងដែរថាក្រុមអ្នកស្វែងរក និងជួយសង្រ្គោះរបស់ខ្លួនបានរកឃើញសាកសពពីឡុតម្នាក់ ក្នុងចំណោមពីឡុតអ៉ីរ៉ង់៣នាក់ បន្ទាប់ពីយន្ដហោះយោធាអ៉ីរ៉ង់បានបំពានចូលដែនអាកាសកាតាកាលពីខែមីនាកន្លងទៅ។ កាតាបានឱ្យដឹងថាខ្លួនបានទំនាក់ទំនងទៅកាន់អ៉ីរ៉ង់ ដើម្បីសម្របសម្រួលប្រគល់សាកសពពីឡុតអ៉ីរ៉ង់ម្នាក់ ហើយបានអញ្ជើញតេហេរ៉ង់ឱ្យមកត្រួតពិនិត្យលម្អិតលើប្រតិបត្តិការស្វែងរក និងជួយសង្រ្គាមរបស់ក្រុមអ្នកជំនាញកាតា ប៉ុន្តែមិនបានទទួលការឆ្លើយតបនោះទេ។ 

ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim នៅថ្ងៃអាទិត្យនេះបានរាយការណ៍ថាលោក Mohammad Baqerzadeh ជាមេបញ្ជាការនៃគណៈកម្មាធិការដើម្បីស្វែងរកអ្នកបាត់ខ្លួននៃ អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ បាននិយាយថាអ្នកជំនាញមួយក្រុមមកពីកងទ័ពអាកាសអ៉ីរ៉ង់ និងក្រុមការងារស្វែងរកបានរង់ចាំការអញ្ជើញដើម្បីអាចចូលទៅកាន់កាតា ជាច្រើនខែមកហើយ។ តាម Tasnim លោក Baqerzadeh បានចោទប្រកាន់ថាក្រុមមន្ត្រីកាតាបានពន្យារពេលម្ដងហើយម្ដងទៀតលើការស៊ើបអង្កេត និងរារាំងមិនឱ្យពីឡុតអ៉ីរ៉ង់ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។ លោកបានអំពាវនាវឱ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិដាក់ចេញវិធានការដោះស្រាយបញ្ហានេះជាបន្ទាន់។ លោកថែមទាំង បានចោទប្រកាន់ទៀតផងថាកូវ៉ែតក៏បានបិទបាំងព័ត៌មានអំពីជោគវាសនាជនជាតិអ៉ីរ៉ង់ ៤នាក់ដែលកំពុងជាប់ឃុំក្នុងប្រទេសកូវ៉ែតផងដែរ។ 

គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ អ៉ីរ៉ង់បាននិយាយថាសមាជិក ៤រូបនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ និងបានដឹកនាំប្រតិបត្តិការល្បាតមួយ មុននឹងពួកគេបានចូលក្នុងដែនទឹកកូវ៉ែត ដោយសារតែបញ្ហាគាំងប្រព័ន្ធអ៉ីនធើណិតមិនអាចមើលផែនទី។ កូវ៉ែតវិញបាននិយាយថាអ្នកទាំង៤នាក់នេះត្រូវបានសង្ស័យថាមានគម្រោងធ្វើសកម្មភាពអរិភាពប្រឆាំងនឹងប្រទេសរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង