ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះរោងចក្ររបស់អារ៉ាប៊ីសាអូឌីតផ្តាច់ជីវិតកម្មករបង់ក្លាដែស១៦នាក់

62

ដាក្កា៖មន្ត្រីទីក្រុងដាកា បានឱ្យដឹងថា អគ្គិភ័យដ៏ធំមួយនៅរោងចក្រផលិតសាឡុង ក្នុងទីក្រុងរីយ៉ាដ ដែលជារាជធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបណ្តាលឱ្យកម្មករចំណាកស្រុកជនជាតិបង់ក្លាដែស ចំនួន ១៦នាក់បាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦។

អគ្គិភ័យបានកើតឡើងកាលពីថ្ងៃអាទិត្យ នៅតំបន់ឧស្សាហកម្ម Musa Sanaiya។ ក្រសួងការបរទេសបង់ក្លាដែស កំពុងតាមដានស្ថានការណ៍ ខណៈមន្ត្រីស្ថានទូតប្រចាំទីក្រុងរីយ៉ាដ បាននិងកំពុងធ្វើការជាមួយអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបញ្ចប់នីតិវិធីនៃការបញ្ជូនពលរដ្ឋត្រឡប់ទៅប្រទេសវិញ។ លោក Ariful Haque Choudhury រដ្ឋមន្ត្រីក្រសួងសុខុមាលភាពពលករចំណាកស្រុក និងការងារក្រៅប្រទេសរបស់បង់ក្លាដែស បានណែនាំដល់មន្ត្រីនាំយកសាកសពត្រឡប់មកវិញឱ្យបានឆាប់បំផុត ព្រមទាំងធានាថាគ្រួសារសពទទួលបាន ការឧបត្ថម្ភពីរដ្ឋាភិបាល និងប្រាក់សំណងដែលចាំបាច់។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត នៅតែជាគោលដៅធំបំផុត សម្រាប់កម្មករចំណាកស្រុកបង់ក្លាដែស។ សព្វថ្ងៃមានជនជាតិបង់ក្លាដែសប្រហែល ៣,៥លាននាក់កំពុង រស់នៅក្នុងប្រទេសនេះ។ កាលពីឆ្នាំមុន កម្មករចំណាកស្រុកបង់ក្លាដែស បានផ្ញើប្រាក់ត្រឡប់មកស្រុកកំណើតវិញ ជាង ២,៧លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង