នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជានៅថ្ងៃទី១១ខែកញ្ញា
ព្រះសីហនុ៖នាវាហ្វឹកហ្វឺន Perekop នៃកងទ័ពជើងទឹកតំបន់បាល់ទិក (Baltic Fleet) របស់សហព័ន្ធរុស្ស៊ី គ្រោងនឹងធ្វើការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជា នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា វេលាម៉ោង ១០:០០ ព្រឹក។ នេះបើយោងតាមព័ត៌មានផ្លូវការពីស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា។
Perekop ចូលចតលើកនេះវាគឺជាការចូលចតជាលើកទី២ របស់នាវាហ្វឹកហ្វឺន Perekop នៅកម្ពុជា បន្ទាប់ពីនាវានេះធ្លាប់បានធ្វើទស្សនកិច្ចផ្លូវការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងរួចមកហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩៕
