បំពង់ប្រេងផ្ទុះឆេះកក្រើកភាគកណ្តាលម៉ិចស៊ីកូ ផ្តាច់ជីវិតមនុស្សជាង៦០នាក់
ចំនួនអ្នកស្លាប់ដោយផ្ទុះបំពង់បង្ហូរប្រេងកើនឡើងដល់66នាក់ និង76នាក់រងរបួសធ្ងន់ស្រាល នៅប្រទេសម៉ិចស៊ីកូ ខណៈដែលប្រជាជនជាច្រើនរយនាក់ សំរុកទៅដួសយកប្រេងដែលហូរចេញពីបំពង់ប្រេងសាំង ដែលធ្លាយនោះ ក្រោយមកក៏ត្រូវឆេះភ្លើងលេបត្របាក់អាយុជីវិតតែម្តង។ គេជឿថាការផ្ទុះនេះបានកើតឡើងបន្ទាប់ពីបំពង់ត្រូវបានបែក ដោយចោរលួចប្រេងនៅក្នុងទីក្រុង Tlahuelilpan នៅក្នុងរដ្ឋ Hidalgo ។
សាកសពឆេះជាច្រើនសិបនៅកន្លែងកើតហេតុ ដែលត្រូវបានសែងចេញមកដោយកងកម្លាំងសន្តិសុខ។ សារព័ត៌មាន
BBC បាន
ប្រាប់ដល់ប្រជាជនយើងផង តិចថាឃើញឡានដឹកប្រេងហូរប្រេងសំរុកទៅដងអី ប្រយត្ន័ខ្លួនផង …កុំចង់បានរបស់គេ។
អភិបាលរដ្ឋហ៊ីដាលហ្គោ (Hidalgo) លោក អូម៉ារ ហ្វាយ៉ាដ (Omar Fayad) បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៦៦នាក់បានស្លាប់ និងជាង៧០នាក់ផ្សេងទៀតបាន រងរបួសនៅក្នុងហេតុការណ៍ផ្ទុះឆេះបំពង់ប្រេងដ៏សម្បើមមួយ នៅភាគកណ្ដាលប្រទេសម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។
លោក Omar Fayad បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន នៅក្នុងស្រុកយ៉ាងដូច្នេះថា «យោងតាមព័ត៌មានបឋមដែលខ្ញុំទទួលបាន មនុស្សយ៉ាង ហោចណាស់ ៦៦នាក់បានស្លាប់ និង៧៦នាក់ទៀតរងរបួសដោយសារភ្លើងឆេះ នៅក្នុងហេតុការណ៍ផ្ទុះបំពង់ប្រេងនៅក្នុងទីក្រុង ថ្លាហឺលីលផេន (Tlahuelilpan) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅម៉ិចស៊ីកូ)»។
គួរបញ្ជាក់ថា ភ្លាមៗបែបនេះមិនទាន់មានការបញ្ជាក់មូលហេតុផ្ទុះនៅឡើយទេ ខណៈមានសេចក្ដីរាយការណ៍ផ្ទុះនេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុម ឧក្រិដ្ឋជនលួចទម្លុះបំពង់ប្រេងដើម្បីលួចបូមយកប្រេង ខណៈរដ្ឋាភិបាលម៉ិចស៊ីកូកំពុងប្តេជ្ញាបង្ក្រាបក្រុមលួចប្រេងរដ្ឋ ដែលបាននាំឲ្យប្រទេសអាមេរិកខាងជើងមួយនេះ ខាតបង់ថវិការាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗនោះ៕