ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្ដេញជនជាតិចិន ៦៩នាក់ ​ពាក់ពន្ធ័នឹងករណីឆបោកគំរាមគំហែង ជំរិតទារប្រាក់តាមប្រពន្ធ័អុីនធើណេត (VOIP)

99

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលរបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០១៩ បានសហការជាមួយសមត្ថកិច្ចមកពីប្រទេសចិន ធ្វើការបណ្ដេញជនជាតិចិន ចំនួន ៦៩នាក់ ក្នុងនោះមានស្រី ១៦នាក់។
ជនជាតិចិនទាំង ៦៩នាក់នេះ ត្រូវបានបង្ក្រាបដោយកម្លាំងនគរបាលនាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃ ទី២១ ខែមករា ឆ្នាំ ២០១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង ពាក់ពន្ធ័នឹងករណីឆបោកគំរាមគំហែង ជំរិតទារប្រាក់តាមប្រពន្ធ័អុីនធើណេត (VOIP) នៅប្រទេសចិន។
ការបណ្ដេញជនជាតិចិនខាងលើ សមត្ថកិច្ចប្រទេសចិន ចំនួន ១៥០នាក់ និង យន្តហោះពិសេស ចំនួន ២គ្រឿង មកទទួលយកនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ៕


អត្ថបទដែលជាប់ទាក់ទង