ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈាមស្រែកស្បែកហៅ ឃាតករដៃឆៅ សម្លាប់មនុស្សប្លន់យកទ្រព្យសម្បត្តិ នៅខណ្ឌមានជ័យរាជធានីភ្នំពេញមក ជាប់អន្ទាក់នគរបាល នៅ ខេត្តបាត់ដំបង

103

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងដា នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩ ដោយអនុវត្តនូវបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបាត់ដំបងផងនោះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែន​ការងារព្រហ្មទ័ណ្ឌនៃ ស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងនគរបាលក្នុងផែននិងស្រុកកំរៀង សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនស័ង្សយឈ្មោះ សាន់ ទង ហៅធី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងរាជ​ធានី​ភ្នំពេញ ត្រង់ចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងខណ:​ជនសង័​ស្សយរូបនេះប៉ុនប៉ងលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ ។

សូមជម្រាបជូនថា ជនស័ង្សយឈ្មោះ សាន់ ទង ហៅធី រូបនេះ បានប្រព្រឹត្តិករណីឃាតកម្មទៅលើជនរងគ្រោះឈ្មោះ យ៉ាន់ ជឿន ភេទ ប្រុស ជាអ្នករត់ម៉ូតូឌុបដោយប្រើប្រាស់កាំបិទចាក់យ៉ាងសុះសាច់ទៅលើជនរងគ្រោះ កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៩ នៅក្នុងបន្ទប់លេខ ០៣ នៃផ្ទះសំណាក់( ចន្ឋូត្រជាក់ចិត្ត)ស្ថិតនៅផ្លូវបេតុង ភូមិឫស្សី០២ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញដើម្បីប្លន់យកម៉ូតូម៉ាក HONDA C125 ព៌ណខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FL9986 និងចិញ្ជៀន០១ វង់ ។ បច្ចុប្បន្នជនស័ង្សយខាងលើ ត្រូវបានប្រគល់ជូនទៅនាយកដ្ឋានជំនាញដើម្បីធ្វើការស្រាវជ្រាវបន្ត និងចាត់ការទៅតាមផ្លូវច្បាប់ ៕


អត្ថបទដែលជាប់ទាក់ទង