រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន SCG ដាច់ហ្រ្វាំងបុករះម៉ូតូជាច្រើនគ្រឿង
ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន SCG ដាច់ហ្រ្វាំងបុករះម៉ូតូជាច្រើនគ្រឿង កាលវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបវិទ្យាល័យបឹងត្របែក ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្នងនោះរថយន្តបង្កបានបុករះម៉ូតូ៤គ្រឿង និងម៉ូតីកង់បីមួយគ្រឿង ហើយរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនស៊ីផិច បើកបរដោយឈ្មោះ ព្រំ ប៊ុនណាត ភេទប្រុស អាយុ ៤៨ឆ្នាំ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ៕