អភិបាលខណ្ឌទួលគោកជម្រុញឱ្យមន្រ្តីរបស់ខ្លួនដាក់ចិត្តដាក់កាយដើម្បីដណ្ដើមយកផ្ការំដួលឱ្យបាន ៣ដង
ភ្នំពេញ៖ ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត សម្រាប់ខណ្ឌទួលគោក នាពេលកន្លងមកនេះទទួលបានផ្ការំដួល ២ទង។ ទន្ទឹមនឹងនេះ អភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿនបានជំរុញឲ្យមន្ត្រីទាំងអស់ដាក់ចិត្តដាក់កាយធ្វើយ៉ាងណា ដណ្ដើមយកឲ្យបានការផ្ការំដួល៣ ទងនាពេលខាងមុខនេះ ។
សារលិខិតរបស់សម្តេចតេជោបានអំពាវនាវឲ្យមានការបន្តផ្តល់ការគាំទ្រ និងចូលរួមអនុវត្តឲ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អឲ្យបានផុលផុសដើម្បីឲ្យកម្ពុជាជាគោលដៅទេសចរណ៏ប្រកបដោយគុណភាព ចីរភាពនិងទាក់ទាញសំរាប់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិសក្តិសមនឹងកិត្តិនាម៖កម្ពុជា ព្រះរាជាណចក្រអច្ឆរិយះផ្តល់ភាពកក់ក្តៅ៕