ពន្ធដារខេត្តកោះកុង ចុះត្រួតពិនិត្យពន្ធមធ្យោបាយ លើរថយន្ត ក្នុងថ្ងៃទី១ រកឃើញរថយន្តមិនបងពន្ធ ជាង៦០គ្រឿង

កោះកុង៖ កម្លាំងពន្ធដារសាខាខេត្តកោះកុង បានធ្វើការចុះត្រួតពិនិត្យ ពន្ធមធ្យាបាយ ទៅលើយរថយន្តគ្រប់ប្រភេទនៅថ្ងៃទ២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅជិតអូរស្រីណោះ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយដងផ្លូវជាតិលេខ៤៨។
ប្រតិបត្តិការនេះធ្វើឡើង ក្រោមការដឹកនាំដោយលោក ឡុងស៊ី ប៉ូ អនុប្រធាន សាខាពន្ធដារ ខេត្តកោះកុង និងមន្ត្រីក្រោមឱវាទ សហការណ៍ ជាមួយកម្លាំង អ.ហ ខេត្តកោះកុងផងដែរ។
លោក ឡុង សុីប៉ូ អនុប្រធានសាខាពន្ធដារ ខេត្តកោះកុងបានប្រាប់ឲ្យដឹងថ ថ្ងៃនេះក្រុមការងារ របស់សាខាពន្ធដារខេត្តបានចុះត្រួតពិនិត្យ ពន្ធមធ្យោបាយ និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៧ ហើយចាប់អនុវត្តន៍ចាប់ពីថ្ងៃទី១កុម្ភៈ រហូតដល់ថ្ងៃទី៣១ មិនា ឆ្នាំ២០១៩ ហើយការចុះពិនិត្យលើពន្ធមធ្យោបាយ រថយន្តគ្រប់ប្រភេទ ក្រុមការងារពន្ធដារខេត្ត បានរកឃើញរថយន្ត ដែលពុំទាន់បានបង់ពន្ធមធ្យោបាយ មានចំនួន៦១ គ្រឿង បង់ពន្ធនឹងផាកពិន័យ បានចំនួន ៥៣.៧៨០.០០០រៀល សម្រាប់ឆ្នាំ២០១៧ ។
លោកឡុង សុីប៉ូ បានបន្ថែមថា មុននឹងចុះពិនិត្យពន្ធមធ្យាបាយថ្ងៃនេះ ព្រោះមួយរយះកន្លងមក សាខាពន្ធដារខេត្តបានជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុន ដែលមានរថយន្តគ្រប់ប្រភេទ អញ្ជើញមកបង់ពន្ធ មធ្យោបាយជូនរដ្ឋនៅសាខាពន្ធដារ ខេត្តកោះកុង ។
លោកក៍បានបញ្ជាក់បន្ថែម បើបងណាជាប់រវល់ការងារមិនបាន មកបង់ពន្ធនៅ សាខាពន្ធដារ សូមបងប្អូន អញ្ជើញទៅបង់ពន្ធ នៅតាមធនាគារក៍បានដែរ។
លោកក៍សូម អោយបងប្អូនក្រុមហ៊ុន អញ្ជើញចូលរួមបង់ពន្ធមធ្យោបាយ អោយបានគ្រប់គ្នា ដើម្បីអោយបងប្អូនងាយស្រួលក្នុងការធ្វើដំណើរ។
លោកបានបញ្ជា់ថា ការចុះអនវត្តន៍លើពន្ធមធ្យោបាយ លើរថយន្តគ្រប់ប្រភេទថ្ងៃនេះ ដោយអនុវត្តន៍ទៅតាម អគ្គនាយដ្ឋានពន្ធដារ ដែលជូនដំណឹងដល់បងប្អូន បណ្តាលក្រុមហ៑ុននានា ដែលមានរថយន្ត ហើយដល់កំណត់រយះពេលបង់ពន្ធ ប៉ុន្តែគាត់បានគេចវេសមិនព្រមចូលបង់តាមការជូនដំណឹង ក្នុងរយះពេលកំណត់ របស់អគ្គនាយដ្ឋានពន្ធដារ ហេតុនេះទើបសាខាពន្ធដារ មានវិធានការក្នុងការត្រួតពិនិត្យពន្អមធ្យាបាយ បើករថយន្តណាមិនបាន បង់ពន្ធមធ្យោយបាយ សាខាអនុវត្តន៍ តាមបទបញ្ជាររបស់សាខាពន្ធដារ៕
