ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះវិហារណែនាំអោយមន្ត្រីនិងសមត្ថកិច្វទាំងអស់ថែរក្សាធនធានធម្មជាតិនៅតាមដែនអភិរក្សនិងថែរក្សាដើមឈើកុំអោយដួល

147

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារលោក អ៊ុន ចាន់ដាបានធ្វើការណែនាំអោយមន្ត្រីបរិស្ថានដែលមានតួនាទីថែរក្សាធនធានធម្មជាតិនៅតាមដែនអភិរក្សនានា ត្រូវថែរក្សាដើមឈើកុំអោយដួល ។

   លោកបញ្ជាក់ថា បើសិនជាដើមឈើដួលនោះ យើងនិងត្រូវបាត់បង់ធនធានធម្មជាតិ បាត់បង់ដីធ្លីមិនខាន ហើយចំពោះអជ្ញាធរភូមិ ឃុំវិញ មិនត្រូវចេញលិខិតបញ្ជាក់លើការកាន់កាប់ដីព្រៃដោយខុសច្បាប់នោះទេ។

   លោក អ៊ុន ចាន់ដា បានមានប្រសាសន៍បែបនេះក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តនៅព្រឹកថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ២០១៩នេះនៅសាលាខេត្តព្រះវិហារ។

   លោក អ៊ុន ចាន់ដា បានលើកឡើងថា ដើម្បីថែរក្សានិងអភិរក្សវិស័យព្រៃឈើឲ្យនៅគង់វង្សយើងត្រូវ ការពារឈើនៅឈរ ប្រសើជាងបង្រ្គាប ឈើតាមដងផ្លូវ ចឹងហើយយើងត្រូវសហការគ្នាការពារកុំឲ្យដើម ឈើដូលជាពិសេសមន្រ្តី អភិរក្សតែម្ដង។

   បើយោងតាមរបាយការណ៍របស់មន្ទីបរិស្ឋានខេត្តបញ្ជាក់ថា តំបន់ការពារនិងគ្រប់គ្រងធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារមានចំនួន៩កន្លែងស្មើរផ្ទៃដីសារុប ៧៧៤/៥៦៦/៨២ហិចតា៕

អត្ថបទដែលជាប់ទាក់ទង