ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រឡាប់ទូកដ រថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង​លិចក្នុងទឹក តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស

83

ខេត្តក្រចេះ ៖ ករណីក្រឡាប់លិចទូកដ បណ្តាលឲ្យរថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿងលិចចូលក្នុងទឹក ដោយសារតែរថយន្តទាំងពីរផ្ទុកដីពេញ ធ្វើឲ្យរថយន្តរអិលកង់មកខាងឆ្វេង ទូក​ដក៏ផ្អៀងក្រឡាប់លិចតែម្តង ។

នាព្រឹកថ្ងៃទី២៣ ឧសភា នេះ មានហេតុការណ៍គ្រោះថ្នាក់លិចសាឡាងមួយគ្រឿង នៅចំណុច កំពង់ដរចម្លង កំពង់គរ ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ ។

រថយន្តនេះឆ្លងពីភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ឆ្លងទៅភូមិ-ឃុំកោះតា​ស៊ុយ ស្រុកព្រែកប្រសព ។រថយន្តទាំងពីរគ្រឿងម៉ាក HINO ដែលមានម្ចាស់ឈ្មោះ សេង គឹមចាំង និងម៉ូតូម៉ាកវេវអាល់ហ្វា(ជារបស់អ្នកបើកទូកដរ ។ រថយន្តនេះឆ្លងពីភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ឆ្លងទៅភូមិ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព ក៏រអិលកង់មកខាងឆ្វេងទាំងពីរបណ្តាលអោយក្រឡាប់តែម្តង ។

ករណីនេះមិនបណ្តាលអោយមានគ្រោះថ្នាក់បាត់បង់ជីវិតមនុស្សទេ។ ម្ចាស់កំពង់ចម្លងរបស់ឈ្មោះ សុះ សប់ព្រី ៕

អត្ថបទដែលជាប់ទាក់ទង