ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តបន្ទាយមានជ័យ ចាប់ជនល្មើស 3 នាក់ជំរិតទារប្រាក់ និងរំដោះបានជនរងគ្រោះម្នាក់

86

បន្ទាយមានជ័យៈ ស្មានតានគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីអគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលខេត្តបន្ទាយជ័យ បានដាក់កម្លាំង នៅលើផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ រហូតដល់ក្រុងប៉ោយប៉ែត រហូតឈានដល់ចាប់ខ្លួនមនុស្ស 3 នាក់ក្នុងករណីជំរិតទារប្រាក់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ និងរំដោះជនរងគ្រោះម្នាក់ នៅចំណុចសណ្ឋាគារប៉ោយប៉ែតស៊ីធី។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងតាមរយៈហ្វេសប៊ុកផ្លូវការថា  “ករណី ចាប់ជំរិតទារប្រាក់ ពី ភ្នំពេញ មកដល់ប៉ោយប៉ែត្ត ។ នគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការណ៍ចប់ត្រឹមម៉ោង 11និង30 នាទីយប់ ត្រូវបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ 3 នាក់ ” ។

លោកបន្តថា ជនល្មើសទាំង៣នាក់ ១-ឈ្មោះ ព្រាប វណ្ណា ភេទ ប្រុស២៣ឆ្នាំ ជាអ្នកបើកបររថយន្ត ២-ឈ្មោះ ព្រាប វណ្ណៈ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកចាប់ជំរឹត និង៣- ឈ្មោះ វ៉ាន់ ស្រេត ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកសមគំនិត។ សមត្ថកិច្ចនគរបាល បានរឹបអូសរថយន្តម៉ាកតូយ៉ូតាឡិចស៊ីស៣០០មួយគ្រឿង ពណ៌កាំម៉ៃ ផ្លាកលេខ ភ្នំពេញ 2AL-8004  ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយបានទទួលព័ត៌មានពី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិថា មានករណីចាប់ជំរិតទារប្រាក់ ពីភ្នំពេញ ហើយជនល្មើស មកដល់ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១៖៣០នាទីអធ្រាត្រថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងកម្លាំង​អធិការដ្ឋាននគរបាលស្រុកក្រុង ពាក់ព័ន្ធ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការបានធ្វើការឆែកឆេរស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ៣នាក់ និងរំដោះជនរងគ្រោះម្នាក់ នៅចំណុចសណ្ឋាគារប៉ោយប៉ែតស៊ីធី៕

អត្ថបទដែលជាប់ទាក់ទង