ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះផ្ទះ 4 ខ្នងនៅក្រុងបាត់ដំបង បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

66

បាត់ដំបង៖
នាយកដ្ឋានបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី 18 ខែ មិថុនា ឆ្នាំ2019 វេលាម៉ោង 16:10 នាទីរសៀល ស្ថិតនៅចំណុចក្រុមទី18 ភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើង 01 លើក បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន 04ខ្នង នឹងរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនធំប៉ុន្តែមិនប៉ះពាល់ដល់មនុស្សនោះទេ។

ផ្ទះទាំង 4 ខ្នង ក្នុងនោះមាន៖ ១-ម្ចាស់ឈ្មោះ អៀម សារ៉ូន ភេទប្រុស អាយុ 72 ឆ្នាំ ផ្ទះទំហំ 5មx10ម(ផ្ទះទៀមឆេះទាំងស្រុង) ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី (ផ្ទះដើមហេតុ)។ ២-ម្ចាស់ឈ្មោះ សាំង សុគុណ ភេទស្រី អាយុ 71ឆ្នាំ ផ្ទះទំហំ 6មx8ម(ឆេះទាំងស្រុង) ធ្វើអំពីថ្មក្រោម ឈើលើ ដំបូលប្រក់ស័ង្កសី។ ៣- ម្ចាស់ឈ្មោះ សុខ សេដ្ឋា ភេទស្រី អាយុ 50ឆ្នាំ ផ្ទះទំហំ 5មx8ម (ផ្ទះទៀមឆេះរោលមួយចំហៀង អស់ប្រហែល 10%) ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី។ ៤- ម្ចាស់ឈ្មោះ វ៉ាន់ នីន ភេទប្រុស អាយុ 64ឆ្នាំ ផ្ទះទំហំ 7មx14ម(ឆេះរោលមួយចំហៀង អស់ប្រហែល 10%) ធ្វើអំពីថ្ម។
ឆេះសម្ភារប្រើប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុង ចំនួន 02ខ្នង។
ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។ មូលហេតុ នៃគ្រោះអគ្គិភ័យនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
ភ្លាមៗនោះបានកម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកសង្កែ បានចេញរថយន្តចំនួន 04 គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន 09ឡាន ស្មើនឹង 54 ម៉ែត្រគូប បង្ក្រាបបានទាន់ពេលមិនឲ្យរាលដាលបន្ត។
កិច្ចប្រតិបត្តិការណ៍នេះបានបញ្ចប់នៅវេលាម៉ោង 18:43នាទីល្ងាច៕

អត្ថបទដែលជាប់ទាក់ទង