ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់នាយកផ្សាយព័ត៌មាន គេហទំព័រក្រាំងមាស និងសហការី បញ្ជូនទៅតុលាការ ករណីចុះផ្សាយព័ត៌មានប៉ះពាល់ឧកញ៉ា ទៀ វិចិត្រ

78


ខេត្តកំពង់ឆ្នាំង ៖​ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងំង​ បានបញ្ជាក់ថា លោក ងិ​ន វាសនា ជានាយកផ្សាយព័ត៌មានគេហទំព័រក្រាំងមាស បានទាមទារប្រាក់ចំនួន២៨០០ដុល្លារពីលោកឧកញ៉ា ទៀ វិចិត្រ បន្ទាប់ពីបានចុះផ្សាយព័ត៌មាន “អំពីលោកឧកញ៉ា ទៀ វិចិត្រ ក្នុង​ករណី​នាំ​ប្រេង​គេចពន្ធ ចូល​មក​ខេត្ត​ព្រះ​សីហ​នុ ប្រទេស​កម្ពុជា” ប៉ុន្តែចរចាត្រូវគ្នានៅលស់ត្រឹម ២.៤០០​ដុល្លារ​ ជាថ្នូរនិងការបិទព័ត៌មាន ដែលបានចុះផ្សាយ ។ លោក ងិ​ន វាសនា និង​សហការី​គេហទំព័រ​ក្រាំងមាស ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃ​ទី​១៩ ខែមិថុនា​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

សូមបញ្ជាក់ថា នាយកការផ្សាយគេហទំព័រក្រាំងមាសងមាស លោក ងិ​ន វាសនា ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៩​ជិត​១០​ព្រឹក ថ្ងៃ​ទី​១៩ ខែមិថុនា ក្នុង​ហាង​ការ​ហ្វេ​មួយ ជិត​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ចាស់ ស្ថិត​នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ និង​កំហែង​យក​ៗ ។

លោក​លឹ​ម​ ហាក់ មន្ត្រី កង​រាជ​អាវុធ​ហត្ត​ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ពិតជា​មានការ​ឃាត់ខ្លួន​លោក ងិ​ន វាសនា នាយក​ការ​ផ្សាយ​គេហទំព័រ​ក្រាំងមាស​ពិតមែន នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា​នេះ ពី​បទ​បរិហារកេរ្តិ៍ និង​កំហែង​យក​ តាមពាក្យបណ្ដឹងរបស់មេធាវី របស់លោកឧកញ៉ាទៀ វិចិត្រ ដែល​បាន​ចោទប្រកាន់​លើស​បទល្មើស​ខាងលើ ។ សមត្ថកិច្ច ចាប់ លោក ងិ​ន វាសនា ហើយនិងសហការីម្នាក់ទៀតឈ្មោះ ទូច ឌី​ន អាយុអាយុ៥១ឆ្នាំ។

បន្ទាប់​ពី​លោក ងិ​ន វាសនា បាន​ចុះ​ផ្សាយ​អំពី​លោក​ឧកញ៉ា ទៀ វិចិត្រ ក្នុង​ករណី​នាំ​ប្រេង​គេចពន្ធ ចូល​មក​ខេត្ត​ព្រះ​សីហ​នុ ប្រទេសកម្ពុជាមកនោះ មេធាវី​លោក​ឧកញ៉ា ទៀ វិចិត្រ បានបង្គាប់ឲ្យលោក ងិ​ន វាសនា ចុះ​ផ្សាយ​បកស្រាយ​ឡើង​វិញ ។ ប៉ុន្តែ មិន​បានដឹង​ថា លោក ងិ​ន វាសនា បាន​បកស្រាយ​បំភ្លឺ​ឡើង​វិញ ឬ​ក៏​មិន​បាន​បកស្រាយ​ នៅក្នុងគេហទំព័ររបស់ខ្លួននោះ ដែរឬទេ ? ស្រាប់តែនៅព្រឹកថ្ងៃទី១៩ ខែមិថុនា​នេះ លោក​ងិ​ន វាសនា ត្រូវ​បាន​ចាប់ខ្លួន ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ ដែលជាបទល្មើសជាក់ស្ដែង ៕

អត្ថបទដែលជាប់ទាក់ទង