ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរថ្នាំយ៉ាម៉ា (WY)ចំនួន ៥៤៩គ្រាប់

122

ឧត្តរមានជ័យ៖ នៅវេលាម៉ោង ០៩ និង ០០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសំរោង ដឹកនាំដោយលោក វរសេនីយ៍ឯក លី ដារិទ្ធ មេបញ្ជាការរងខេត្ត បានធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង ផាត ភេទប្រុស អាយុ ៤០ឆ្នាំមុខរបរកម្មករ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតវត្ថុតាងម៉ាទឹកកក០១ កញ្ចប់, យ៉ាម៉ា (WY)ចំនួន ៥៤៩គ្រាប់, កាំបិតស្នៀត០២ និងប្រដាប់សេពសារធាតុញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង