ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បុគ្គលិកក្រុមហ៊ុន OISHI ២នាក់ កឹបកេងលុយក្រុម​ហ៊ុ​នជា​ង២លានដុល្លារ

68


ភ្នំពេញ ៖ បុរស២នាក់ដែលជាបុគ្គ​លិក​របស់​ក្រុ​មហ៊ុន HSC Beverages Co.,Ltd (OISHI) ត្រូវបានកម្លាំងប៉ូលិសនាយកដ្ឋាន​ព្រហ្ម​ទណ្ឌ នៃអគ្គ​ស្នង​ការដ្ឋា​នន​គរបា​ល​ជាតិ ចាប់ខ្លួនជាបន្ដប​ន្ទា​ប់នៅថ្ងៃ​ទី២០ ខែសីហា ឆ្នាំ២០១៩ ក្រោយពីបានទទួល​ពាក្យ​បណ្ដឹ​ងរបស់ក្រុមហ៊ុនថា បានកឹបកេងលុយ​ក្រុម​ហ៊ុន​អស់​ជាង ២លានដុល្លារសហ​រ​ដ្ឋអា​មេរិក ។

ជនសង្ស័យឈ្មោះ សុង សាក់លី តួនាទីជាអ្នកគ្រប់គ្រងទូទៅ​ចាប់​ខ្លួន​នៅថ្ងៃទី២​០ ខែសីហា ឆ្នាំ២០១៩ និងឈ្មោះសម រត​នៈ តួនា​ទីជា​ប្រធាន​គណ​នេយ្យ ត្រូវបានចាប់ខ្លួន​កា​លថ្ងៃ​ទី១១ ខែសី​ហា ឆ្នាំ២០១៩កន្លងទៅ។ ការចាប់ខ្លួនបុរសទាំង​ពីរ​រូប​ខាងលើនេះបានធ្វើឡើងតាមពាក្យបណ្ដឹ​ង​រប​​ស់​នាយ​​កក្រុ​​មហ៊ុន HSC Beverages Co.,Ltd ដែលក្រុមហ៊ុនសង្ស័យនិ​ងរ​កឃើ​ញថា ​ចាប់តាំងពី​ឆ្នាំ២​០១​៧ មកក្រុមហ៊ុនបា​នបា​ត់ប​ង់ប្រាក់​ចំណូល​ប្រមា​ណជាង​២លានដុល្លារ​អា​មេរិក​ ។
ប៉ូលិសបន្តថា មុនឈាន​ដ​ល់ការដាក់ពាក្យបណ្ដឹង ​កា​លពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ បុ​គ្គលឈ្មោះ ​សុង​ សាក់លី និងឈ្មោះ សម រតនៈ​ ព្រ​មទាំងអ្នកផ្សេ​ង​ទៀត​ផងដែ​រ ដែល​ពាក់ព័​ន្ធក៏បានធ្វើកិច្ចព្រមព្រៀ​ង​ជាមួ​យក្រុម​ហ៊ុន ដើម្បីធ្វើ​សវ​នកម្ម​ផ្ទៃក្នុ​ង ។ ប៉ុន្ដែក្រោយធ្វើកិច្ចសន្យារួច​មក​បុគ្គលទាំងពីរនា​ក់នេះ បានព្យា​យាម​គេចវេះមិនព្រ​មចូ​លខ្លួន​ធ្វើស​វនកម្មផ្ទៃក្នុង​នោះ​ឡើយ​។
បច្ចុប្បន្នជនសង្ស័យទាំ​ងពី​រនាក់ ត្រូវបានប៉ូលិស​សួ​រនាំ នៅនាយកដ្ឋានប៉ូលិស​ព្រ​ហ្មទ​ណ្ឌ ដើម្បី​កសាង​សំណុំរឿ​ងចាត់កា​របន្ដ​តាមនី​តិវិធី៕ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង