ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបំផ្លាញផ្ទះប្រជាជន នៅខណ្ឌបឹងកេងកង

72

ភ្នំពេញ៖អគ្គីភ័យបានឆាបឆេះផ្ទះប្រជាជនមួយគ្រួសារនៅតាមបណ្ដោយផ្លូវលេខ៣១៨ ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២១ខែសីហាឆ្នាំ២០១៩នេះ។
លោកមេប៉ុស្ដិ៍ទួលស្វាយព្រៃទី១បានអោយដឹងថាម្ចាស់ផ្ទះឈ្មោះលី វ៉ាន់នីភេទស្រីអាយុ៤៥ឆ្នាំ។
ខណៈពេលអគ្គីភ័យកំពង់ឆាបឆេះលំនៅស្ថានប្រជាជនខាងលើនោះគេសង្កេតឃើញវត្តមានលោកធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងចម្រុះខណ្ឌបឹងកេងកងចុះមក សហការណ៍គ្នាជាមួយកម្លាំងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញដោយបានចុះអន្តរាគមន៍ទប់ស្កាត់ ទាន់ពេលវេលាករណីអគ្គីភ័យមួយកន្លែងរបស់បងប្អូនប្រជាពលរដ្ឋ នៅផ្លូវ៣១៨ កែង១៩៣ ត្រង់ចំណុច ផ្ទះលេខ២៩ ក្នុងភូមិទី២ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នេះទប់ស្កាត់មិនអោយឆាបឆេះរាលដាល់ទៅដល់ផ្ទះអ្នកជិតខាងឡើយ។
លោកមេប៉ុស្ដិ៍ប៉ូលិសសង្កាត់ទួលស្វាយព្រៃទី១អោយដឹងទៀតថា ចំពោះករណីអគ្គីភ័យខាងលើនេះគ្រាន់តែឆេះតុ និងឯកសារមួយចំនួននៅជាន់ទី២ដែលម្ចាស់ផ្ទះចាក់សោចជាប់។
លោកមេប៉ុស្ដិ៍បន្តទៀតថាមូលហេតុដែលបណ្ដាល អោយមានករណីអគ្គីភ័យនេះដោយសាទុស្សេខ្សែភ្លើង៕

អត្ថបទដែលជាប់ទាក់ទង